ទីបំផុត! អនាគតរបស់ Messi ជាមួយ Barcelona ត្រូវបានសម្រេចហើយ

//s9.kh1.co/ab/ab0b41e2f2f811053e6d45b56b7292de77847551.jpg
កីទ្បា

 ២៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Messi យល់ព្រមស្នាក់នៅ Barca បន្ត

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានយល់ព្រមស្នាក់នៅក្លិបអ្នកមានបុណ្យ Barcelona ដោយបន្តកុងត្រារយៈពេលពីរឆ្នាំទៀត នេះបើតាមការរាយការណ៍របស់សារព័ត៌មានអេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

លោកប្រធានក្លិប Joan Laporta បានពិភាក្សាជាមួយឪពុករបស់ Messi គឺលោក Jorge Messi ទាក់ទងនឹងរឿងកុងត្រាដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះព្រមព្រៀងបន្តរហូតដល់ខែមិថុនាឆ្នាំ២០២៣ ដោយក្លិប Barcelona គ្រោងនឹងប្រកាសដំណឹងល្អនេះជូនអ្នកគាំទ្រក្នុងពេលឆាប់ៗ។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

កន្លងមកព័ត៌មាននៃការចាកចេញរបស់ Messi បានផ្ទុះឡើងតាំងពីរដូវកាលមុន ដោយ Messi បានចេញមុខមកបញ្ជាក់ដោយផ្ទាល់ថាគេធ្លាប់មានគំនិតចង់ចាកចេញពីទឹកដីកីឡដ្ឋាន Camp Nou ពិតមែនប៉ុន្តែកាលណោះដោយសារនៅជាប់កុងត្រា ហើយម្យ៉ាងទៀត Barcelona ក្រោមការដឹកនាំរបស់អតីតប្រធានក្លិប Josep Maria Bartomeu បានប្រកាសថានឹងប្ដឹងប្ដល់កីឡាករវ័យ៣៣ឆ្នាំរូបនេះនៅតុលាការបើសិនគេនៅតែក្រាញននៀលចាកចេញទើប Messi ព្រមស្នាក់នៅបន្ត។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ក្លិបធំៗនៅអឺរ៉ុបជាច្រើនដូចជា Manchester City និង Paris Saint-Germain សុទ្ធតែប៉ងចង់បានម្ចាស់ពាន ballon d'Or ៦សម័យនេះ ប៉ុន្តែក្រោយ លោក Laporta ឡើងធ្វើប្រធានក្លិបថ្មី អ្វីគ្រប់យ៉ាងចាប់ផ្ដើមល្អប្រសើរឡើងធ្វើឲ្យ  Messi មានទឹកចិត្តស្នាក់នៅបន្តខណៈរដូវកាលនេះ ក្រុមបានលើកពាន Copa Del Rey មួយផងដែរ។

កីឡាករ Barcelona លើកពាន Copa Del Rey
កីឡាករ Barcelona លើកពាន Copa Del Rey
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

គួររម្លឹកផងដែរថា ពេលនេះ Messi បានហោះហើរទៅកាន់ប្រទេស អាហ្សង់ទីន ដើម្បីចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិនៅពាន Copa America និងវគ្គជម្រុះពានបាល់ទាត់ពិភពលោក។

ខ្សែប្រយុទ្ធ Lionel Messi នៅជម្រើសជាតិអាហ្សង់ទីន
ខ្សែប្រយុទ្ធ Lionel Messi នៅជម្រើសជាតិអាហ្សង់ទីន

បន្ថែមពីលើនោះទៀត សារព័ត៌មាន El Confidencial បានបង្ហើបឲ្យដឹងថា Barcelona បាននាំយក ខ្សែប្រយុទ្ធ Sergio Aguero មកកាន់ Camp Nou ដោយជោគជ័យហើយ៕

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T