អីយ៉ាស់! ភ្នាក់ងាររបស់តារាឆ្នើមនៅ PL រូបនេះបានធ្វើដំណើរមក Barca ដើម្បីពិភាក្សាលើការផ្ទេរជាផ្លូវការ

//s9.kh1.co/44/4413afa18f7ed7efdaa8d0fe538a2c48f905a520.jpg
កីទ្បា

 ២៨-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ភ្នាក់ងាររបស់ Wijnaldum ត្រូវបានគេប្រទះឃើញនៅការិយាល័យក្លិប Barca

អេស្ប៉ាញ៖ សារព័ត៌មាន RAC1 បានបង្ហោះរូបភាពមួយសន្លឹករបស់បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាភ្នាក់ងារតំណាងឲ្យខ្សែបម្រើ Georginio Wijnaldum បានធ្វើដំណើរមកដល់ការិយាល័យនៃក្លិបអ្នកមានបុណ្យ Barcelona ដើម្បីពិភាក្សាលើការផ្ទេររបស់ Wijnaldum មកកាន់ទឹកដី Camp Nou ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum
ភ្នាក់ងាររបស់ Wijnaldum (រូបខាងឆ្វេង)
ភ្នាក់ងាររបស់ Wijnaldum (រូបខាងឆ្វេង)


ក្នុងនោះដែរ អ្នកសារព័ត៌មានអ៊ីតាលី Fabrizio Romano ក៏បានបង្ហើបពីរឿងនេះដែរខណៈ Georginio Wijnaldum បានប្រកាសចាកចេញពី Liverpool ជាផ្លូវការ និងថែមទាំងបានធ្វើពិធីលាគ្នាជាមួយអ្នកគាំទ្រនិងមិត្តរួមក្រុមក្នុងការប្រកួតបញ្ចប់រដូវកាលទល់នឹង Crystal Palace ផងដែរ។

ពិធីលា ខ្សែបម្រើ Georginio Wijnaldum
ពិធីលា ខ្សែបម្រើ Georginio Wijnaldum

អ្នកកាសែត Romano ក៏បានបង្ហើបដែរថាកីឡាករសញ្ជាតិហូឡង់រូបនេះបានព្រមព្រៀងផ្ទាល់មាត់ជាមួយ ខាង Barcelona តាំងពីពីរបីថ្ងៃមុនម៉្លេះ ដោយគ្រោងនឹងចុះកុងត្រាចំនួន៣ឆ្នាំជាមួយក្លិបស្របពេល Barcelona មិនចាំបាច់ចំណាយលើថ្លៃខ្លួនរបស់គេនោះឡើយ។

ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

គួរបញ្ជាក់ផងដែរថា កន្លងមក Liverpool ព្យាយាមស្នើកុងត្រាថ្មីដល់ Wijnaldum ប៉ុន្តែកីឡាកររូបនេះបានបដិសេធ និងជ្រើសរើសយកការចាកចេញ។ ម្យ៉ាងទៀតគេចង់ផ្ទេរមកលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ronald Koeman ដែលជាអតីតគ្រូនៅជម្រើសជាតិហូឡង់។

ខ្សែបម្រើ Georginio Wijnaldum និងលោកគ្រូបង្វឹក Ronald Koeman
ខ្សែបម្រើ Georginio Wijnaldum និងលោកគ្រូបង្វឹក Ronald Koeman

Georginio Wijnaldum ផ្ទេរពីក្លិប Newcastle មកកាន់ Liverpool កាលពីឆ្នាំ២០១៦ និងបានរួមចំណែកជួយក្រុមលើកពាន Champions League និង Premier League ផងដែរ។ក្នុងនោះគេបានបង្ហាញខ្លួន២៣៧ប្រកួត ស៊ុតបញ្ចូលទីបាន២២គ្រាប់និង បញ្ជូនបាល់ចំនួន១៦គ្រាប់៕

ខ្សែបម្រើ Georginio Wijnaldum
ខ្សែបម្រើ Georginio Wijnaldum

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T