អង់គ្លេស៖ លោក Jamie Carragher ដែលជាអតីតកីឡាកររបស់ក្លិវហង្សក្រហម Liverpool បាននិយាយថា លោក George Best ជាម្ចាស់អាវលេខ៧ដែល្អជាងគេក្នុងប្រវត្តិសាស្ត្រក្លិប តាមមកដោយ Bryan Robson នៅលេខ២ និង Eric Cantona នៅលេខ៣។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


ហើយលោកក៏បានបង្ហើបទៀតថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មិនអាចឈរក្នុងចំណោមកំពូលកីឡាករឆ្នើមម្ចាស់អាវលេខ៧ដទៃទៀតរបស់ Manchester United ឡើយ។

Ronaldo ផ្ទេរពី Sporting Lisbon មកកាន់ Manchester United កាលពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ដោយបានខិតខំកសាងកេរ្តិ៍ឈ្មោះឲ្យក្លាយជាខ្សែប្រយុទ្ធឆ្នើមមួយរូបក្នុងពិភពបាល់ទាត់ ដោយបានស៊ុតបញ្ចូលទី១១៨គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន២៩២ដង ថែមទាំងបានឈ្នះពានជាច្រើនជាមួយក្លិបដូចជាពាន Premier League ៣ដង,Champions League ១ដងផងដែរ។

ប៉ុន្តែ លោក Jamie Carragher នៅតែគិតថា Ronaldo មិនមែនជាកីឡាករម្ចាស់អាវលេខ៧ដែលឆ្នើមជាងគេនៅ Man UTD ឡើយដោយលោកបានថ្លែងប្រាប់ CBS ថា៖
ខ្ញុំគិតថា Ronaldo បានត្រឹមលេខ៤ទេ គេជាកីឡាករនៅលេខរៀងចុងក្រោយសម្រាប់ខ្ញុំ។ ខ្ញុំគិតថា George Best ឬ Bryan Robson គួរតែស្ថិតនៅលេខរៀងទី១។ Geroge Best ជាកីឡាករល្អជាងគេបំផុត ប៉ុន្តែ Cantona វិញ អ្វីដែលគេបានធ្វើចំពោះ Man United នៅ Premier League គឺពិតជាល្អ ល្អលើស Ronaldo ទៅទៀត។ Bryan Robson បានដឹកនាំក្លិបមួយនេះអស់រយៈពេល១០ឆ្នាំ និងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ជាកីឡាករដ៏ល្អបំផុតរបស់អង់គ្លេស។ គេគួរតែទទួលបានការគោរពច្រើនជាងនេះ។

គួរបញ្ជាក់ផងដែរថា Cristiano Ronaldo ស្នងអាវលេខ៧នេះពីខ្សែប្រយុទ្ធ David Beckham និងត្រូវបានគេទទួលស្គាល់ថាជាលេខអាវដែលខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមពាក់ផងដែរ៕

ប្រភព៖ mirror
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប់