ភ្នាក់ងាររបស់ Gareth Bale បានបដិសេធ ទៅនឹងពាក្យចចាមអារ៉ាមពីការចូលនិវត្តន៍របស់ខ្សែប្រយុទ្ធរូបនេះ

//s9.kh1.co/bb/bb44f748e636afbf205181d0d03d5255497835b5.jpg
កីទ្បា

 ២៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​ភ្នាក់ងាររបស់ Gareth Bale បានបដិសេធម៉ាត់ៗ ទៅនឹងពាក្យចចាមអារ៉ាម ពីការចូលនិវត្តន៍របស់ខ្សែប្រយុទ្ធរូបនេះ

អឺរ៉ុប៖ ភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្លឹប Real Madrid លោក Gareth Bale បានលុបចោលរបាយការណ៍ដែលអះអាងថា គាត់មានបំណងចូលនិវត្តន៍ពីបាល់ទាត់ ហើយក្លាយជាកីឡាករវាយកូនបាល់អាជីព ។ អនាគតរបស់កីឡាករវេលស៍ នាពេលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងភាពស្រពេចស្រពិល ខណៈដែលរូបគេនៅសល់តែជាង ១២ ខែទៀតក្នុងកិច្ចសន្យារបស់ Blancos ក្រោយពីដាក់ខ្ចីជើងនៅឯក្លិប Tottenham Hotspur ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Gareth Bale
កីឡាករ​ Gareth Bale

របាយការណ៍ថ្មីៗនេះមកពីប្រទេសអេស្ប៉ាញបានធ្វើការអះអាងយ៉ាងម៉ឺងម៉ាត់ថា Bale ដែលល្បីល្បាញដោយសារការស្រលាញ់កីឡាវាយកូនហ្គោលអាចព្យួរស្បែកជើងរបស់គាត់ហើយផ្លាស់ទៅប្រឡូកក្នុងវិស័យកីឡាផ្សេង ប៉ុន្តែអាជីពរបស់ភ្នាក់ងារ Jonathan Barnett បានក្លែងបន្លំរបាយការណ៍បែបនេះ។

កីឡាករ​ Gareth Bale
កីឡាករ​ Gareth Bale

អតីតកីឡាករ Southampton បានស៊ូទ្រាំនឹងទំនាក់ទំនងប្រេះឆាជាមួយលោក Zinedine Zidane នៅឯក្លិប Real Madrid ទោះបីជាបុរសជនជាតិបារាំងរូបនេះ ត្រូវបានគេរាយការណ៍ថាបានចាកចេញពីក្លិបនៅប៉ុន្មានម៉ោងថ្មីៗនេះក៏ដោយ៕

កីឡាករ​ Gareth Bale
កីឡាករ​ Gareth Bale
James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T