លោក Pochettino ចង់វិលត្រឡប់មកដឹកនាំក្រុម Spurs វិញ ខណៈ គ្រូបង្វឹកអាហ្សង់ទីនមិនសប្បាយចិត្តនឹងផ្ទៃក្នុងរបស់ក្លិបបារាំង

//s9.kh1.co/1c/1c702cb3c5bb2f0e11bc4ab77f898aecfef2a360.jpg
កីទ្បា

 ២៧-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​លោក Pochettino ចង់វិលត្រឡប់មកដឹកនាំក្រុម Spurs វិញ ខណៈ គ្រូបង្វឹកអាហ្សង់ទីនមិនសប្បាយចិត្តនឹងផ្ទៃក្នុងរបស់ក្លិបបារាំង

អឺរ៉ុប៖ យោងតាមរបាយការណ៍បានអោយដឹងថា លោក Mauricio Pochettino ពិតជាចង់ទទួលបានការវិលត្រឡប់មកកាន់ក្លិប Tottenham វិញ ខណៈកំពុងពិភាក្សាអំពីការវិលត្រឡប់ដ៏គួរឱ្យចាប់អារម្មណ៍មួយទៅកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍។ Pochettino ត្រូវបាន Daniel Levy បណ្តេញចេញពីតំណែងនៅឆ្នាំ ២០១៩ បន្ទាប់ពីជាប់គាំងរយៈពេល ៥ ឆ្នាំនៅក្លឹបដែលបានជួយពួកគេចូលរួមប្រកួតដណ្តើមជើងឯក Premier League ចំនួន ២ លើកនិងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mauricio Pochettino
Mauricio Pochettino

យោងតាមសារព័ត៌មាន Athletic បានឱ្យដឹងថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានជួបពិភាក្សាជាមួយប្រធានក្លិប Spurs លោក Daniel Levy អំពីលទ្ធភាពនៃការវិលត្រឡប់និងកំពុងចាប់អារម្មណ៍លើគំនិតក្នុងការវិលត្រឡប់ទៅកាន់រដ្ឋធានីចក្រភពអង់គ្លេស។ 

Mauricio Pochettino
Mauricio Pochettino

លោកបានចូលកាន់តំណែងនៅឯក្លិប Paris Saint-Germain កាលពីខែមករាដោយជំនួសតំណែងលោក Thomas Tuchel ដែលជាគ្រូបង្វឹកក្រុមតោខៀវ Chelsea ដោយទទួលបានពានរង្វាន់ធំលើកដំបូងក្នុងនាមជាអ្នកចាត់ការទូទៅបន្ទាប់ពីបានឈ្នះពាន Coupe de France ។ ទោះយ៉ាងណាលោកមិនបានទទួលបានពានរង្វាន់ Ligue 1 ទេ ដោយលោក Daniel ធានាបានជើងឯកបារាំងនៅថ្ងៃចុងក្រោយនៃរដូវកាល ហើយមានសេចក្តីរាយការណ៍ថាគ្រូបង្វឹកអាហ្សង់ទីនមិនសប្បាយចិត្តនឹងការងារខាងក្នុងរបស់ក្លឹបបារាំង៕

Mauricio Pochettino
Mauricio Pochettino
James
James (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T