ផែនដីមានរាងសំប៉ែតដូចថាស? នេះគឺជាការយល់ឃើញរបស់មនុស្ស កាលពីប៉ុន្មានពាន់ឆ្នាំមុន

//s9.kh1.co/b7/b758303acccac62ef5f309d8c3ce7e114091897b.jpg
បច្ចេកវិទ្យា

 ២៧-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះជាយ៉ាងណា មានមនុស្សម្នាក់ហ៊ានចេញមកស្រាយ ប្រឆាំងនឹងគំនិតនេះ ដោយផ្ដល់នូវហេតុផលដ៏សមរម្យមួយចំនួន

បរទេស៖ ដើមឡើយ មនុស្សភាគច្រើនយល់ថា ផែនដីរបស់យើងមានរាងសំប៉ែត ប៉ុន្តែកាលពីជាង៣៤០ឆ្នាំមុនគ្រឹស្ដសករាជ ទស្សនវិទូជនជាតិក្រិក លោក អារីស្ដូត​ បានពន្យល់ហេតុផលថា ផែនដីគឺមានរាងមូលស្វ៊ែរ។ គាត់ហ៊ានលើកឡើងដូច្នេះ គឺអាស្រ័យលើការសង្កេតចំនួនពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីមួយ រូបលោកបានកត់សម្គាល់ថា ចន្ទ្រគ្រាសបានកើតឡើង នៅពេលផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទ។ ប្រសិនបើផែនដីមានរាងសំប៉ែតដូចថាស នោះស្រមោលនៅលើព្រះចន្ទអាចនឹងមានរាងជាអេលីបឬក៏អាចជារាងបន្ទាត់មួយឆ្នូត។ ទោះជាយ៉ាងណា ស្រមោលផែនដីជះទៅកាន់ព្រះចន្ទតែងតែមានរាងមូលជានិច្ច។

រូបតំណាង
រូបតំណាង

ការសង្កេតមើលមួយទៀត ពាក់ព័ន្ធនឹងការធ្វើដំណើររបស់សំពៅនៅខាងចុងជើងមេឃ។ ប្រសិនបើផែនដីមានរាងសំប៉ែតមែន យើងអាចនឹងមើលឃើញរូបរាងសំពៅទាំងមូលតាំងពីចុងជើងមេឃ រហូតធ្វើដំណើរមកដល់យើងវិញ។ ប៉ុន្តែការពិតជាក់ស្ដែង អ្វីដែលយើងអាចមើលឃើញដំបូងគឺ ដងក្ដោងហើយបន្ទាប់មកទៀតរាងរបស់សំពៅ ដែលចាប់ផ្ដើមលេចរូបរាងនៅខាងចុងជើងមេឃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T