ភ្នំពេញ៖ ជាពិធីការិនីដ៏មានវោហាសព្ទ័មិនចេះរីងស្ងួត និងតារាសម្ដែង សុខ សោម៉ាវត្តី ជាមេម៉ាយកូនមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជននាពេលបច្ចុប្បន្ន ទៀតសោតអ្នកនាងជាសិល្បករមួយរូបដែលពោរពេញទៅដោយទេពកោសល្យនិងរូបសម្រស់ស្រល់ស្អាតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើងាកមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ បច្ចុប្បន្នកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហាម្នាក់ ដែលជាកីឡាបាល់ទាត់ដ៏ល្បីឈ្មោះមួយរូប គឺលោក លី វ៉ាហេទហើយជារឿយៗអ្នកទាំងពីរតែងតែបង្ហាញភាពរ៉ូមែនទិកឱ្យគ្នាទៅវិញទៅមកធ្វើឱ្យហ្វេនៗលួចច្រណែនមិនស្ទើរនោះទេ។
ជាក់ស្ដែង ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់គូស្នេហ៍ ស្រាប់តែអ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបមួយសន្លឹកយ៉ាងរូ៉មែ៉នទិចជាមួយលោក លី វ៉ាហេទ ដែលជាគូស្នេហ៍របស់នាង ហើយថែមទាំងពោលពាក្យជូនពរដល់លោកយ៉ាងស្វីតបែបនេះថា៖
Happy birthday my babe Okay និយាយដើមបន្តិចហើយចាំជូនពរ និយាយតាមត្រង់បានឆ្លងខួបបងមកច្រើនឆ្នាំហើយពិតជាលឿនមែន តែអូនគិតថាវាលឿនព្រោះតែសុទ្ធតែជាពេលមានក្ដីសុខនិងពោរពេញដោយអនុស្សាវរិយ៍ ល្អៗ អគុណដែលតែងតែផ្ដល់ការស្រលាញ់ ស្មោះត្រង់ ទុកចិត្ត និងរឿងជាច្រើនទៀត ជូនពរបងមានតែរឿងសប្បាយចិត្ត ការងារច្រើន សុបិន្តបងក្លាយជាការពិតគ្រប់យ៉ាង សុខភាពល្អ សំខាន់គឺយើងទាំងពីរអាច សើចជាមួយគ្នារហូតដល់មានស្នាមជ្រួញ Let’s grow old together Ly Vahed
សូមទស្សនារូបភាពខាងក្រោម៖





