គ្រូបង្វឹក​ក្រុមអង់គ្លេសម្នាក់នេះ បង្ហាញ​ឈ្មោះ​កីឡាករ ៣៣​នាក់​​​ ដែលជាប់ជម្រើស​ដំបូង​មុន​ព្រឹត្តិ​ការណ៍ Euro ២០២០

//s9.kh1.co/84/84cfafea2ef0328c5420d3a3533c908e7c610136.jpg
កីទ្បា

 ២៦-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានប្រកាសតែងតាំងកីឡាករចំនួន ៣៣ នាក់សម្រាប់​ចូលរួម​​ការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ

អង់គ្លេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បានប្រកាសតែងតាំងកីឡាករចំនួន ៣៣នាក់សម្រាប់ចូលរួមការប្រកួតជើងឯកអឺរ៉ុបនារដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Southgate បាននិយាយថាលោកបានដាក់បញ្ចូលឈ្មោះកីឡាករ ៣៣ នាក់ជាជាងកីឡាករដែល​​ត្រូវបាន​អនុញ្ញាត​ចំនួន ២៦ នាក់ ពីព្រោះក្រុមបិសាចក្រហម Manchester United នឹងត្រូវប្រកួតជាមួយក្រុម Villarreal នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League នៅថ្ងៃពុធនេះ ខណៈដែលក្រុម Manchester City នឹងត្រូវប៉ះ​ជាមួយ​ក្រុម Chelsea នៅ Champions League នាចុងសប្តាហ៍។

លោកបានពន្យល់ថា "ស្ថានភាពរបស់យើងស្មុគស្មាញជាងប្រទេសដទៃទៀត។ យើងដឹងថាយើងមានកីឡាករ ១២ នាក់នៅតែត្រូវប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍នេះ។ យើងដឹងថានឹងត្រូវការកីឡាករត្រៀមបន្ថែម ព្រោះយើងនឹង​អាច​មានរបួសនៅដំណាក់កាលផ្សេងៗគ្នា"។

  គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate
  គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate

កីឡាករដូចជា Harry Maguire, Jordan Henderson, Declan Rice និង Kalvin Phillips សុទ្ធតែត្រូវបាន​ជ្រើស​រើសទោះបីមានរបួសដូចជាបញ្ហាសរសៃកជើងរបស់កីឡាករ Maguire ក៏ដោយ។

ខ្សែការពារក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander-Arnold ក៏ត្រូវបានបញ្ចូលទៅក្នុងក្រុម​ជម្រើស​ជាតិផងដែរបើទោះបីជាមានការសន្និដ្ឋានថាគាត់អាចនឹងអវត្តមានបន្ទាប់ពីរដូវកាលនេះ ខណៈដែលកីឡាករ Ben White និង Ben Godfrey របស់ក្លិប Brighton ត្រូវបានកោះហៅជាលើកដំបូង។

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Mason Greenwood ទទួលបានអនុញ្ញាត​ឲ្យ​ចូលរួមក្រុមជម្រើសជាតិវិញបន្ទាប់ពីមានការរំលោភលើពិធីសារកូវីដ-១៩ ។ ខ្សែបម្រើវ័យក្មេងរបស់ក្លិប Borussia Dortmund កីឡាករ Jude Bellingham ក៏ត្រូវបានកោះហៅផងដែរ។

រូបតំណាង
រូបតំណាង

ទន្ទឹមនឹងនេះកីឡាករដូចជា Eric Dier របស់ក្លិប Tottenham ត្រូវបានដកចេញពីក្រុមជម្រើសជាតិ​អង់គ្លេសរួម​ជាមួយ​នឹងកីឡាករ James Maddison របស់ក្លិប Leicester City, កីឡាករ Aaron Wan Bissaka របស់ក្លិប Manchester United និងខ្សែប្រយុទ្ធរបស់ក្លិប Southampton កីឡាករ Danny Ings ផងដែរ។

កីឡាករទាំង ២៦ នាក់ចុងក្រោយនឹងត្រូវបញ្ជាក់នៅថ្ងៃទី ១ ខែមិថុនាដែលជាកាលបរិច្ឆេទចុងក្រោយដែល​អនុញ្ញាតិ​ដោយ UEFA។

ខាងក្រោមនេះ​គឺជាបញ្ជីឈ្មោះក្រុមពេញលេញ៖

កីឡាករក្រុមជម្រើសជាតិអង់គ្លេស
កីឡាករក្រុមជម្រើសជាតិអង់គ្លេស

អ្នកចាំទី៖ កីឡាករ Dean Henderson របស់ក្លិប Manchester United, កីឡាករ Jordan Pickford របស់ក្លិប Everton, កីឡាករ Sam Johnstone របស់ក្លិប West Brom, កីឡាករ Aaron Ramsdale របស់ក្លិប Sheffield United។

ខ្សែការពារ៖ កីឡាករ Trent Alexander-Arnold របស់ក្លិប Liverpool, កីឡាករ Ben Chilwell របស់ក្លិប Chelsea, កីឡាករ Conor Coady របស់ក្លិប Wolverhampton Wanderers, កីឡាករ Ben Godfrey របស់ក្លិប Everton, កីឡាករ Reece James របស់ក្លិប Chelsea, កីឡាករ Harry Maguire របស់ក្លិប Manchester United, កីឡាករ Tyrone Mings របស់ក្លិប Aston Villa, កីឡាករ Luke Shaw របស់ក្លិប Manchester United, កីឡាករ John Stones របស់ក្លិប Manchester City, កីឡាករ Kieran Trippier របស់ក្លិប Atletico Madrid, កីឡាករ Kyle Walker របស់ក្លិប Manchester City និងកីឡាករ Ben White របស់ក្លិប Brighton ។

ខ្សែបម្រើ៖ កីឡាករ Jude Bellingham របស់ក្លិប Borussia Dortmund, កីឡាករ Jordan Henderson របស់ក្លិប Liverpool, កីឡាករ Jesse Lingard របស់ក្លិប West Ham, កីឡាករ Mason Mount របស់ក្លិប Chelsea, កីឡាករ Kalvin Phillips របស់ក្លិប Leeds, កីឡាករ Declan Rice របស់ក្លិប West Ham និងកីឡាករ James Ward-Prowse របស់ក្លិប Southampton ។

ខ្សែប្រយុទ្ធ៖ កីឡាករ Dominic Calvert-Lewin របស់ក្លិប Everton, កីឡាករ Phil Foden របស់ក្លិប Manchester City, កីឡាករ Jack Grealish របស់ក្លិប Aston Villa, កីឡាករ Mason Greenwood របស់ក្លិប Manchester United, កីឡាករ Harry Kane របស់ក្លិប Tottenham, កីឡាករ Marcus Rashford របស់ក្លិប Manchester United, កីឡាករ Bukayo Saka របស់ក្លិប Arsenal, កីឡាករ Raheem Sterling របស់ក្លិប Manchester City), កីឡាករ Jadon Sancho របស់ក្លិប Borussia Dortmund និងកីឡាករ Ollie Watkins របស់ក្លិប Aston Villa ៕

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T