នៅឬទៅ? ប្រធានក្លិប PSG បង្ហើបពីអនាគតរបស់ Mbappe ផ្ទាល់មាត់

//s9.kh1.co/80/803bf8abe628a2cbcfe2fec76d76967244a948a3.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោកប្រធានក្លិប PSG ជឿថា Mbappe នឹងបន្តស្នាក់នៅជាមួយក្លិប

បារាំង៖ លោក Nasser Al-Khelaifi ដែលជាប្រធានក្លិបសេដ្ឋីបារាំង Paris Saint-Germain មានជំនឿយ៉ាងមុតមាំថាខ្សែប្រយុទ្ធ Kylian Mbappe នឹងបន្តស្នាក់នៅទឹកដី Parc des Princes ដោយបន្តកុងត្រាថ្មីដូច មិត្តរួមក្រុម Neymar Jr. ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

អនាគតរបស់កីឡាករសញ្ជាតិបារាំងរូបនេះនៅស្រពេចស្រពិលណាស់ ខណៈកុងត្រារបស់គេនឹងផុតកំណត់នៅឆ្នាំ ២០២២ ហើយ Real Madrid ក៏កំពុងចាប់អារម្មណ៍ចង់បានគេមករួមក្រុមជាមួយផងដែរ។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

កន្លងមក Mbappe មិនទាន់បានចេញមុខបញ្ជាក់ពីអនាគតរបស់គេនោះឡើយ ទើបវាធ្វើឲ្យអ្នកគាំទ្រមិនស្រណុកក្នុងចិត្ត ប៉ុន្តែលោក Al-Khelaifi បានឲ្យតម្រុយថាកីឡាករវ័យក្មេងរូបនេះនឹងស្នាក់នៅជាមួយក្លិបបន្តទៀត។

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

លោកបានថ្លែងថា៖

Kylian គឺជាកីឡាកររបស់ PSG ហើយគេនឹងនៅតែបន្តលេងក្នុងនាមជាកីឡាកររបស់ PSG។ ខ្ញុំមិនបានព្រួយបារម្ភអ្វីឡើយ Mbappe ជាកីឡាករជនជាតិបារាំងស្នាក់នៅទីក្រុងប៉ារីស ហើយគេនៅសល់កុងត្រាជាមួយពួកយើង ហើយគេនឹងបន្តស្នាក់នៅ១០០ភាគរយ។

លោក Nasser Al-Khelaifi 
លោក Nasser Al-Khelaifi
លោក Nasser Al-Khelaifi

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធ Kylian Mbappe បានក្លាយជាកីឡាករឆ្នើមជាងគេនៅ Ligue 1 នារដូវកាល ២០២០/២០២១ នេះ ដោយរកបានចំនួន២៧គ្រាប់ ដែលធ្វើឲ្យគេក្លាយជាខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេបីរដូវកាលជាប់ៗគ្នា៕

ខ្សែប្រយុទ្ធ Kylian Mbappe
ខ្សែប្រយុទ្ធ Kylian Mbappe

ប្រភពmarca

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T