ប្រជាជនឥណ្ឌាងាកទៅសុំជំនួយតាមបណ្តាញសង្គម ដោយវិបត្តិកូវីដធ្ងន់ធ្ងរខ្លាំង ពេទ្យជួយលែងបាន

//s9.kh1.co/77/770e0ed79baefe8d05f13bd0d585a8acb4c98c4e.jpg
បច្ចេកវិទ្យា

 ២៥-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការផ្ទុះឡើងនៃ Covid-19 លើកទី២ ឃើញថាអ្នកឆ្លងនៅឥណ្ឌាកើនឡើងដល់ជាង30ម៉ឺននាក់ជារៀងរាល់ថ្ងៃ

ឥណ្ឌា៖ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩រលកទីពីរដ៏សាហាវបំផុតនៅឥណ្ឌា បានបំបាក់ប្រព័ន្ធសុខាភិបាលដោយគ្រែមន្ទីរពេទ្យនិងអុកស៊ីសែនត្រូវបានប្រើអស់ ប្រជាជនក៏ងាកទៅប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីស្វែងរកជំនួយពីសាធារណជនវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជាជនដែលត្រូវការជំនួយទាំងសម្រាប់ខ្លួនឯងផ្ទាល់ ឬសាច់ញាតិរបស់ពួកគេ បានបង្ហោះសុំជំនួយតាមបណ្ដាញសង្គម ដូចជា Twitter, Facebook, WhatsApp និង Instagram ជាដើម។ អ្នកខ្លះទៀតបានប្រមូលព័ត៌មានអំពីគ្រែដែលនៅទំនេរក្នុងមន្ទីរពេទ្យ ព័ត៌មានទាក់ទងនឹងអ្នកលក់អុកស៊ីសែន ព្រមទាំងធនធានផ្សេងទៀតដែលខ្វះខាត។ 

Hashtags នៅលើធ្វីតធឹដូចជា #CovidSOS និង #CovidEmergency បានលេចឡើងព្រោងព្រៀតក្នុងចំណោមអ្នកប្រើប្រាស់ដែលកំពុងស្វែងរកគ្រែពេទ្យ បំពង់ខ្យល់ដកដង្ហើម និងអុកស៊ីសែន។ 

មនុស្សមិនស្គាល់គ្នាជាច្រើន បានជួយគ្នាទៅវិញទៅមកក្នុងវិបត្តិដ៏អាក្រក់នេះ។

អ្នកស្ម័គ្រចិត្តជាច្រើនបានប្រមូលព័ត៌មានថ្មីៗដាក់លើ Google spreadsheets ហើយចែកចាយនៅលើបណ្តាញសង្គម។ អ្នកដែលមានឥទ្ធិពលលើបណ្តាញសង្គម តារាល្បីៗ និងអ្នកនយោបាយ ក៏បានចូលរួមក្នុងការផ្តល់ជំនួយនេះដែរ ដោយពួកគេមួយចំនួនបានជួយជាគ្រែនិងអុកស៊ីសែន។

ទោះបីជា Twitter គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលគេប្រើច្រើនបំផុត នៅក្នុងការប្រកាសរកជំនួយដល់ប្រជាជនឥណ្ឌាក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតត្រូវបានប្រើក្នុងកម្រិតដ៏ច្រើនផងដែរ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

រូបភាពក្រុមគ្រូពេទ្យ
រូបភាពក្រុមគ្រូពេទ្យ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T