Neville ណែនាំឲ្យ Man UTD ទិញកីឡាករបីរូបនេះបើចង់ឈ្នះពាន PL រដូវកាលក្រោយ

//s9.kh1.co/44/442469395b10c43f294b274501a51c19332d87c2.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Neville ចង់ឲ្យ Man UTD ទិញយកកីឡាករ៣រូបបើចង់ឈ្នះពាន PL រដូវកាលក្រោយ

អង់គ្លេស៖ លោក Gary Neville ដែលជាអតីតកីឡាកររបស់ Manchester United ជឿជាក់ថាអតីតក្លិបរបស់លោកពិតជាអាចលើកពាន Premier League នៅរដូវកាលក្រោយបើសិនអាចទិញយកកីឡាករបីរូបនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Gary Neville
លោក Gary Neville

កីឡាករទាំងបីរូបនោះគឺ ខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur, Jadon Sancho នៃក្លិប Borussia Dortmund និង Raphael Varane នៃក្លិប Real Madrid ដែលសុទ្ធសឹងជាកីឡាករឆ្នើមដែលត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងរ៉ាដារបស់ក្លិប។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane

Neville ត្រូវអ្នកគាំទ្រសួរក្នុងបណ្ដាញសង្គម Twitter ថា៖

តើ Man UTD អាចជាប់ចំណាត់ថ្នាក់លេខប៉ុន្មានបើទិញយកកីឡាករត្រូវជើង?

អ្នកគាំទ្រ Man UTD

លោកបានឆ្លើយទៅវិញថា៖

Varane, Kane និង Sancho = ជើងឯក

លោក Gary Neville

ដោយឡែក លោកគ្រូបង្វឹក Ole Gunnar Solskjaer ធ្លាប់បង្ហើបថាក្លិបចង់ទិញយកខ្សែប្រយុទ្ធមកបន្ថែមទៀត ដូច្នេះវាអាចមានភាគរយខ្ពស់ដែលក្លិបចង់ចែចូវយក Harry Kane ខណៈដែល Jadon Sancho ជាកីឡាករដែលអាចនឹងផ្ទេរមក Old Trafford នៅរដូវក្ដៅខាងមុខដោយសារ Man UTD ធ្លាប់ព្យាយាមតាមទិញយកគេនៅរដូវកាលមុនម្ដងទៀត ឯចំណែក Rapahel Varane គឺអាចមកចាប់ដៃគូលេងជាមួយប្រធានក្រុម Harry Maguire

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
ខ្សែការពារ Raphael Varane
ខ្សែការពារ Raphael Varane
ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T