លោក Solskjaer ចង់ចុះហត្ថលេខាលើតារាឆ្នើមម្នាក់របស់ Dortmund ដែលជាដៃគូលេងដ៏សំខាន់របស់ Haaland

//s9.kh1.co/7f/7f433471cd9c96474f4050410d81d2303b3b041f.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

​លោក Solskjaer ចង់ចុះហត្ថលេខាលើតារាឆ្នើមម្នាក់របស់ Dortmund ដែលជាដៃគូលេងដ៏សំខាន់របស់ Haaland

អឺរ៉ុប៖ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បានរាយការណ៍ថាលោកចង់ចុះហត្ថលេខាជាមួយ Jadon Sancho របស់ Borussia Dortmund មុនប្រធានក្រុម Jack Grealish នៅរដូវក្តៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jadon Sancho
Jadon Sancho

កីឡាករវ័យ ២១ ឆ្នាំរូបនេះ ត្រូវបានតាមប្រមាញ់ដោយបិសាចក្រហមកាលពីរដូវក្តៅមុន ប៉ុន្តែពួកគេមិនអាចបញ្ចុះបញ្ចូល Dortmund ឱ្យបញ្ចុះតម្លៃស្នើររបស់ខ្លួន ១០៨ លានផោនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះឡើយ។ក្រុមបិសាចក្រហមគ្រោងនឹងវិនិយោគយ៉ាងច្រើនក្នុងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ ដោយខ្សែប្រយុទ្ធនិងខ្សែការពារកណ្តាលខ្ពស់ម្នាក់នៅក្នុងបញ្ជីគោលដៅរបស់ពួកគេ។

Jadon Sancho និង Haaland
Jadon Sancho និង Haaland

ទោះយ៉ាងណាយោងទៅតាមសារព័ត៌មាន Daily Telegraph បានឱ្យដឹងថា Solskjaer បានណែនាំដល់ថ្នាក់លើរបស់ក្លឹបឱ្យផ្តល់អាទិភាពដល់ការចុះហត្ថលេខារបស់ Sancho ។ Grealish ត្រូវបានគេជឿជាក់ថាជាកីឡាករម្នាក់ទៀតដែល United កំពុងតាមដាន ប៉ុន្តែ Solskjaer នឹងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះប្រសិនបើកិច្ចព្រមព្រៀងមួយសម្រាប់ Sancho មិនបានសម្រេច។

Jadon Sancho
Jadon Sancho

ទន្ទឹមនឹងនេះ កីឡាករដែលកើតនៅ Birmingham បានបង្ហាញខ្លួន ២៦ ដងនៅ Premier League អោយ Villa ដោយស៊ុតបញ្ចូលទីបាន ៦ ដងនិងផ្តល់ជំនួយ ១២ ដង៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T