អ៊ីចឹងសោះ!ការពិត Aguero មិនចង់ចាកចេញពី Man City ទេតែដោយសារម្នាក់នេះទើបគេសុខចិត្តលាទាំងអាល័យ

//s9.kh1.co/d0/d0fc9b3c10997da35c66c1e5c0406256141c5c0c.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Aguero ចាកចេញពី Man City ព្រោះ Pep ជាអ្នកជំរុញ

អង់គ្លេស៖ យោងតាមការរាយការណ៍ពីប្រភពមួយគឺ ខ្សែប្រយុទ្ធ Sergio Aguero មិនបានមានគំនិតចង់ចាកចេញពីក្លិបមេឃខៀវ Manchester City នោះឡើយតែមកពីលោកគ្រូបង្វឹក Pep Guardiola គិតថាវាគួរតែដល់ពេលហើយដែលកីឡាករវ័យ៣២ឆ្នាំរូបនេះបញ្ចប់អាជីពនៅទឹកដី Etihad ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero និងលោកគ្រូបង្វឹក Pep Guardiola
ខ្សែប្រយុទ្ធ Sergio Aguero និងលោកគ្រូបង្វឹក Pep Guardiola

Aguero ក៏ត្រូវបានគេរាយការណ៍ពីសារព័ត៌មាន The Athletic ថាគេមិនសប្បាយចិត្តនឹង Pep នោះឡើយហើយនៅកំលុងខែមីនា ពួកគេទាំងពីរនាក់មិនបាននិយាយរកគ្នាជាច្រើនសប្តាហ៍ទៀតផងដោយសារ Aguero មានការអាក់អន់ចិត្តដែលគ្រូមិនផ្ដល់ឱកាសឲ្យចូលលេងទាំងដែលគេជាពីរបួសហើយ។

លោកគ្រូបង្វឹក Pep Guardiola និង Sergio Aguero
លោកគ្រូបង្វឹក Pep Guardiola និង Sergio Aguero

យ៉ាងណាមិញ គ្រូសិស្សមួយគូនេះនៅតែឱបគ្នាក្នុងពិធីលា Aguero ជាផ្លូវការក្រោយការប្រកួតជាមួយ Everton បានបញ្ចប់ ដែលធ្វើឲ្យដឹងថា Aguero និង Pep បានផ្សះផ្សាគ្នាវិញហើយ។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ឆ្លៀតក្នុងឱកាសនោះ លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានរលីងរលោងទឹកភ្នែកពេលថ្លែងដល់វីរភាពរបស់ Sergio Aguero និងនិយាយថា Man City ពិតជាមិនអាចរកអ្នកមកជំនួសខ្សែប្រយុទ្ធឆ្នើមដូចគេនោះឡើយ។

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

គួររម្លឹកផងដែរថា ខ្សែប្រយុទ្ធ Sergio Aguero ផ្ទេរពី Atletico Madrid មកកាន់ Manchester City តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន និងបានក្លាយជាខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនបំផុតឲ្យក្លិប៕

ខ្សែប្រយុទ្ធ Sergio Aguero
ខ្សែប្រយុទ្ធ Sergio Aguero

ប្រភពmirror

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T