បាត់ជើងខ្លាំងម្នាក់! បញ្ជីឈ្មោះកីឡាករជម្រើសជាតិអេស្ប៉ាញសម្រាប់ Euro 2020 ចេញជាផ្លូវការហើយ

//s9.kh1.co/cb/cba6d2ef15493abe3b0b8e29bfd138e5ff2c1131.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Ramos មិនត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញនៅ Euro 2020 ឡើយ

អេស្ប៉ាញ៖ ខ្សែការពារ Sergio Ramos គ្មានឈ្មោះទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបដែលហៅកាត់ថា Euro 2020 នោះឡើយ ក្រោយលោកគ្រូបង្វឹក Luis Enrique បានប្រកាសបញ្ជីឈ្មោះកីឡាករដែលមានសិទ្ធិចូលលេងនៅក្រុមជម្រើសជាតិអេស្ប៉ាញជាផ្លូវការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos
បញ្ជីឈ្មោះកីឡាករទាំង២៤នាក់នៅជម្រើសជាតិអេស្ប៉ាញ
បញ្ជីឈ្មោះកីឡាករទាំង២៤នាក់នៅជម្រើសជាតិអេស្ប៉ាញ

នេះជាលើកដំបូងដែលកីឡាករនៅ Real Madrid មិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសូម្បីតែម្នាក់ ស្របពេល ប្រធានក្រុម Sergio Ramos បានចូលលេងឲ្យជម្រើសជាតិច្រើនជាងគេគឺដល់ទៅ ១៨០ប្រកួតបើគិតចាប់តាំងពីឆ្នាំ២០០៥មក។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ខណៈនោះដែរ លោកគ្រូបង្វឹក Luis Enrique បានបញ្ជាក់ថា ខ្សែការពារ Pau TorresAymeric LaporteEric GarciaDiego Llorente និង Cesar Azpilicueta បានជាប់ជម្រើសជំនួស Ramos ផងដែរ។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

មូលហេតុនៃការអវត្តមានរបស់ Ramos គឺដោយសារគេមានបញ្ហារបួសរាងធ្ងន់ធ្ងរដែលធ្វើឲ្យគេមិនសូវបានបង្ហាញមុខលើទីលានឲ្យ Real Madrid ដោយបានចូលលេងតែ១៥ប្រកួតក្នុងពាន La Liga។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

Sergio Ramos ក៏បានរងរបួសពេលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញនៅវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីចុងខែមីនាកន្លងទៅក្នុងការប្រកួតទល់នឹង Kosovo ផងដែរដែលធ្វើឲ្យគេអាក់ខានមិនបានចូលនៅ Champions League ទល់នឹង Liverpool ទាំងពីរជើង និង Chelsea នៅជើងទី១។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ក្នុងនោះដែរ កីឡាករ Barcelona ចំនួន៣នាក់ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ Euro នេះដែលមានដូចជា ខ្សែបម្រើ Sergio Busquets, Pedri Gonzalez និង Jordi Alba

ខ្សែបម្រើ Pedri Gonzalez, Jordi Alba និង Sergio Busquets 
ខ្សែបម្រើ Pedri Gonzalez, Jordi Alba និង Sergio Busquets 

ប្រភពespn

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T