នៅក៏មិនសូវកាក់កប! កីឡាករ Real Madrid រូបនេះចង់វិលត្រឡប់ទៅលេងនៅក្លិបចាស់វិញ

//s9.kh1.co/e0/e06c56f313a7128b80a0a819b492ae701d440cf8.jpg
កីទ្បា

 ២៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Hazard ចង់ផ្ទេរទៅលេងនៅ Chelsea វិញ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Eden Hazard ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្លិបអធិរាជស Real Madrid នៅរដូវក្ដៅខាងមុខនេះដោយប៉ងចង់ត្រឡប់ទៅលេងនៅក្លិបតោខៀវ Chelsea វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានផ្ទេរពី Chelsea មកកាន់ទឹកដី Santiago Bernabeu កាលពីឆ្នាំ២០១៩ ក្នុងតម្លៃខ្លួន ១៣០លានផោន (ស្មើនឹងប្រមាណ១៨៣.៦លានដុល្លារអាមេរិក) ប៉ុន្តែរូបគេហាក់មិនសូវកាប់កបនៅទីនេះប៉ុន្មានទេ ព្រោះរងរបួសញឹកញាប់ពេកដោយបានបង្ហាញខ្លួនតែ១០ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ La Liga និង៣ប្រកួតនៅ Champions League ផងដែរ។

ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

ខ្សែប្រយុទ្ធ៣០ឆ្នាំរូបនេះក៏ទទួលរងការរិះគន់ពីសំណាក់អ្នកគាំទ្រយ៉ាងចាស់ដៃក្រោយគេសើចសប្បាយជាមួយអតីតមិត្តរួមក្រុម Chelsea ក្រោយក្លិបចាស់របស់គេបានទម្លាក់ Real Madrid ចេញពីពាន Champions League ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទើបគេត្រូវបង្ខំចិត្តធ្វើការសុំទោស។

ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

សារព័ត៌មាន El Chairinguito បានបង្ហើបឲ្យដឹងថា Hazard លែងមានចិត្តចង់ស្នាក់នៅជាមួយ Real Madrid ហើយនិងចង់វិលទៅលេងនៅ Stamford Bridge វិញព្រោះគេបានកសាងកេរ្តិ៍ឈ្មោះក្លាយជាតារាឆ្នើមម្នាក់នៅទីនេះ ដោយចំណាយពេលជាមួយ Chelsea ដល់ទៅ៧រដូវកាលនិងបានចូលរួមជួយក្រុមលើកពាន Premier League ២ដង, FA Cup ១ដង និង Europa League ២ដង។

ខ្សែប្រយុទ្ធ Eden Hazard កាលលេងនៅ Chelsea 
ខ្សែប្រយុទ្ធ Eden Hazard កាលលេងនៅ Chelsea 

Real Madrid ក៏ត្រូវបានគេរាយការណ៍ថាចង់លក់ Eden Hazard ផងដែរ ព្រោះក្លិបមានអារម្មណ៍ថាកីឡាកររូបនេះលេងមិនបានល្អដូចកាលនៅ Chelsea នោះឡើយ និងគ្រោងលក់ Hazard ក្នុងតម្លៃធូរថ្លៃត្រឹមតែ ៥០លានអឺរ៉ូ (ស្មើនឹងប្រមាណ៦១លានដុល្លារអាមេរិក) ដើម្បីទិញយក Erling Haaland និង Kylian Mbappe

ខ្សែប្រយុទ្ធ Eden Hazard
ខ្សែប្រយុទ្ធ Eden Hazard

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T