បន្ទាន់! រកឃើញករណីវិជ្ជមានកូវីដ១៩លើបុគ្គលម្នាក់ធ្លាប់ទៅចាក់វ៉ាក់សាំងនៅទីតាំងមួយនេះ

//s9.kh1.co/68/6842efa4ca3bc2a7cd048192d994690787d7672c.png
សង្គម

 ២៥-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សូមមេត្តាដាក់ខ្លួននៅដាច់ដោយឡែករយ:ពេល១៤ថ្ងៃ ព្រោះថាមានការ រកឃើញករណីវិជ្ជមានកូវីដ១៩លើបុគ្គលម្នាក់ធ្លាប់ទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាសន្តិភាព

ភ្នំពេញ: យោងតាមសារជូនដំណឹងរបស់អនុគណកម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា តាមរយ:គេហទំព័រហ្វេសប៊ុកផ្លូវនាពេលថ្មីៗកន្លងទៅនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​បានទៅចាក់វ៉ាក់សាំង នៅសាលាបឋមសិក្សា សន្តិភាព (ក្នុងវត្តទឹកថ្លា) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១២៖០០ ថ្ងៃត្រង់ ដល់ម៉ោង ២៖៣០ រសៀល នៅទីតាំងខាងលើនេះ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ ឬបើសិនជាមានការលេចចេញជាអាការ:សង្ស័យ សូមមេត្តាទៅធ្វើតេស្តជាបន្ទាន់។ ដោយផ្អែកលើមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានទៅចាក់វ៉ាក់សាំងដូសទី១ (ប្រភេទ ស៊ីណូវ៉ាក់) នៅទីតាំងខាងលើនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រិយមិត្ត មេត្តាជ្រាបជាព័ត៌មាន និងមេត្តាចូលរួមបន្តអនុវត្តវិធានការ៣ការពារ និង៣កុំ ដើម្បីចូលរួមកាត់បន្ថយជាអតិបរមានៃករណីឆ្លងថ្មីនៅកម្ពុជា៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

សេចក្តីជូនដំណឹងរបស់អនុគណកម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
សេចក្តីជូនដំណឹងរបស់អនុគណកម្មាការស្រាវជ្រាវកូវីដ១៩នៅកម្ពុជា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T