ខ្ញីកាន់តែចាស់កាន់តែហឹរ! Barca បានត្រឹមលេខ៣មែនតែ Messi ឈ្នះពានដ៏ពិសេសមួយនេះ

//s9.kh1.co/90/903d0fe66109c5c3f13d136672192882a032773b.jpg
កីទ្បា

 ២៤-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Messi ឈ្នះពាន Pichichi ជាលើកទី៨

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានប្រកួតឈ្នះក្រុម Eibar និងស្រវាបានចំណាត់ថ្នាក់លេខ៣ក្នុងតារាង La Liga ខណៈរដូវកាល ២០២០/២០២១ នេះបានចប់សព្វគ្រប់ជាស្ថាពរខណៈក្រុមដែលជាម្ចាស់ពាន La Liga គឺក្រុម Aletico Madrid ឯ Real Madrid ទទួលបានជ័យលាភីរងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona
កីឡាករ Barcelona

យ៉ាងណាមិញ បើទោះបីជា Barcelona ធ្វើមិនបានល្អនៅរដូវកាលនេះក៏ប្រធានក្រុមឆ្នើម Lionel Messi នៅតែទទួលបានពានរង្វាន់ផ្ទាល់ខ្លួនដ៏ពិសេសមួយគឺពាន Pichichi ដែលជាពានផ្ដល់ជូនពីសារព័ត៌មាន Marca សម្រាប់កីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ La Liga ក្នុងមួយរដូវកាល។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

Messi រកបាន៣០គ្រាប់នៅរដូវកាលនេះដែលជាចំនួនច្រើនបំផុតដោយលើស ខ្សែប្រយុទ្ធ Karim Benzema នៃក្លិប Real Madrid ចំនួន១គ្រាប់ ដែលនេះជាពាន Pichichi ទី៨ហើយសម្រាប់ Messi។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Karim Benzema 
ខ្សែប្រយុទ្ធ Karim Benzema 

ពានទាំង៨ដែលកំពូលខ្សែប្រយុទ្ធម្ចាស់ Ballon d'Or ៦សម័យកាលរូបនេះទទួលបានគឺនៅរដូវកាល ២០១១/២០១២ , ២០១២/២០១៣, ២០១៦/២០១៧, ២០១៧/២០១៨, ២០១៨/២០១៩, ២០១៩/២០២០ និង ២០២០/២០២១ ដែលបានធ្វើឲ្យគេបំបែកកំណត់ត្រាក្លាយជាកីឡាករដែលទទួលបានពាន Pichichi នេះច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ La Liga ដោយ Temo Zarra ឈរនៅលេខ២ ធ្លាប់ឈ្នះបាន៦ពាន, Hugo Sanchez និង Alfredo Di Stefano ឈ្នះបាន៥ពាន៕

ខ្សែប្រយុទ្ធ Lionel Messi ជាមួយពាន Pichichi
ខ្សែប្រយុទ្ធ Lionel Messi ជាមួយពាន Pichichi
ខ្សែប្រយុទ្ធ Lionel Messi ជាមួយពាន Pichichi
ខ្សែប្រយុទ្ធ Lionel Messi ជាមួយពាន Pichichi

ប្រភពmarca

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T