យល់ស្របអត់? Owen Hargreaves ថា Man UTD ពិតជាអាចលើកពាន PL រដូវកាលក្រោយបើក្រុមអាចធ្វើរឿងមួយនេះបាន

//s9.kh1.co/b2/b2decf3d9632ecc5da2532b186b3acd1a3353171.jpg
កីទ្បា

 ២៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Owen Hargreaves ចង់ឲ្យ Man UTD ទិញយកខ្សែការពារនិងខ្សែបម្រើ ទើបក្រុមអាចឈ្នះពាន PL រដូវកាលក្រោយបាន

អង់គ្លេស៖ លោក Owen Hargreaves គិតថាបើសិន Manchester United ទិញយក ខ្សែការពារ និងខ្សែបម្រើមកបន្ថែម នោះក្រុមនឹងអាចមានសង្ឃឹមលើកពាន Premier League រដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United
កីឡាករ Manchester United

ក្រៅពី Manchester United មកទល់ពេលនេះមានក្លិបធំៗជាច្រើននៅ Premier League ដែលចាប់អារម្មណ៍ចង់ទិញយក Kane ដូចជា Manchester City និង Chelsea ជាដើមស្របពេល Kane ខ្លួនឯងធ្លាប់បង្ហើបឲ្យដឹងថាគេចង់ផ្ទេរទៅលេង Man City ជាង ហើយលោក Hargreaves គិតថា Man UTD មិនចាំបាច់ចាយលុយដល់ទៅជាង២០០លានដុល្លារទិញយកកីឡាករវ័យ២៧ឆ្នាំនេះនោះឡើយតែអាចយកលុយនោះមកទិញយកកីឡាករផ្សេងៗច្រើននាក់ដើម្បីពង្រឹងក្រុម។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

យោងតាមទស្សនៈរបស់លោក Hargreaves គឺលោកបាននិយាយថា៖

វាជារឿងមួយដែលត្រូវសម្រេចចិត្តតើ Man UTD ចង់ទិញយកខ្សែប្រយុទ្ធស្លាបស្តាំ ខ្សែការពារ ឬខ្សែបម្រើកណ្ដាលឬក៏ទៅទិញយក Harry Kane? ឥលូវនេះ Man United ត្រូវការខ្សែប្រយុទ្ធស្លាបស្តាំ ឬ ខ្សែបម្រើកណ្ដាលឬខ្សែការពារកណ្ដាល បើសិន Ole អាចទិញយកកីឡាករមកបំពេញតំណែងទាំងនេះគឺក្លិបពិតជាអាចមានសមត្ថភាពលើកពាន Premier League នៅរដូវកាលក្រោយ។ អ្នកត្រូវចេះសម្លឹងទៅលើឥទ្ធិពលរបស់ van Dijk នៅ Liverpool ឬ ឥទ្ធិពលរបស់ Ruben Dias នៅ Man City, ខ្ញុំគិតថាបើសិន Ole អាចយកបានមែន ពួកគេនឹងកាន់តែកៀកក្នុងការដណ្ដើមពាននេះ។

លោក Owen Hargreaves
លោក Owen Hargreaves
លោក Owen Hargreaves

លោក Owen Havgreaves ក៏ជឿជាក់ដែរថា Manchester United គួរតែទិញយកខ្សែបម្រើ Jadon Sancho នៃក្លិប Borussia Dortmund, Rapinha ពីក្លិប Leeds United និង N'Golo Kante ពី Chelsea៕

ខ្សែបម្រើ Jadon Sancho
ខ្សែបម្រើ Jadon Sancho
ខ្សែប្រយុទ្ធ Rapinha
ខ្សែប្រយុទ្ធ Rapinha
ខ្សែបម្រើ N'Golo Kante 
ខ្សែបម្រើ N'Golo Kante 

ប្រភពdailymail

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T