ទីបំផុតក្លិប Santos Laguna បានឡើងទៅជួបក្លិប Cruz Azul ក្នុងវគ្គផ្តាច់ព្រ័ត្រ Liga MX ដោយជោគជ័យ

//s9.kh1.co/19/1924de4aeba059bfe4129c952e489787fc48d6cc.jpg
កីទ្បា

 ២៤-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្លិប Santos Laguna បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Liga MX Clausura កាលពីថ្ងៃអាទិត្យបើទោះបីចាញ់ ១-០ នៅក្រោមថ្វីជើងក្លិប Puebla ក្នុងជើងទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ

ម៉ិស៊ិច ក្លិប Santos Laguna បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Liga MX Clausura កាលពីថ្ងៃអាទិត្យបើទោះបីចាញ់ ១-០ នៅក្រោមថ្វីជើងក្លិប Puebla ក្នុងជើងទី ២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ​ Santiago Ormeno បានជួយឱ្យក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី ៥៤ ប៉ុន្តែក្លិប Santos Laguna នៅតែមានសង្ឃឹមច្រើនដោយសារតែបានឈ្នះជើងទី ១ ក្នុងលទ្ធផល ៣-០ រួចហើយលើក្រុមម្ចាស់ផ្ទះ​។

https://s9.kh1.co/__image/w=650,h=381,q=100/19/1924de4aeba059bfe4129c952e489787fc48d6cc.jpg

ក្រុមរបស់លោក Guillermo Almada នឹងត្រូវប៉ះជាមួយក្លិប Cruz Azul នៅវគ្គផ្តាច់ព្រ័ត្រដែលនឹងត្រូវប្រកួតពីរជើងគឺនៅថ្ងៃទី ២៧ និង ៣០ ឧសភាខាងមុខនេះ។

លោក Almada បានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំចង់បានលទ្ធផលខុសគ្នានៅថ្ងៃនេះប៉ុន្តែយើងបានកក់កៅអីមួយរួចទៅហើយនៅវគ្គផ្តាច់ព្រ័ត្រដែលយើងចង់បាន”។

https://s9.kh1.co/__image/w=650,h=366,q=100/c7/c7f4b4d3436624d8255f9d089e4eb9414470a077.jpg

លោក Almada បានបន្ថែមថា "យើងមានទំនុកចិត្តច្រើន ហើយប្រសិនបើនៅពេលណាមួយយើងខ្វះអ្វីមួយ យើងដឹងថាយើងនឹងមានការប្តេជ្ញាចិត្តនិងភាពក្លាហានរបស់យើង។ យើងគោរពក្រុម Cruz Azul ប៉ុន្តែខ្ញុំក៏មានជំនឿលើកីឡាកររបស់យើងដែរ។ យើងនឹងរៀបចំខ្លួនដោយភាពរីករាយ និងទំនុកចិត្ត"។

គួររំលឹកផងដែរថា ក្លិបCruz Azul ទទួលបានកៅអី ១ រួចទៅហើយដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ដោយបញ្ចប់ការទទួលជ័យជម្នះ ១-០ លើក្រុម Pachuca នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

  លោក Guillermo Almada គ្រូបង្វឹកក្លិប Santos Laguna
  លោក Guillermo Almada គ្រូបង្វឹកក្លិប Santos Laguna

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T