រន្ធត់ណាស់! ដាច់ខ្សែកាបកន្រ្តក់ បណ្តាលឲ្យមនុស្ស ១៤នាក់បានស្លាប់ នៅប្រទេសអ៊ីតាលី

//s9.kh1.co/3c/3ce51937946b3b5033ee3f18fff8ab1c2856f63f.jpg
សង្គម

 ២៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

យ៉ាងហោចណាស់ មានមនុស្សស្លាប់ ១៤ នាក់ ពីហេតុការណ៍ដាច់ធ្លាក់ កន្រ្តក់ខ្សែកាប។

បរទេស៖ នៅលើគេហទំព័ររបស់កាសែត Daily Corriere della Sera ដែលបានចេញផ្សាយនៅក្នុងទីក្រុង Milan បានរាយការណ៍មកថា យ៉ាងហោចណាស់ មានមនុស្ស ១៤នាក់បានស្លាប់ និងរងរបួសម្នាក់  ក្រោយហេតុការណ៍ដ៏រន្ធត់មួយ ដាច់កន្រ្តក់ខ្សែរកាបមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត គ្រោះថ្នាក់ដ៏សាហាវមួយបានកើតឡើងនៅ Stresa ដែលស្ថិតនៅច្រាំងខាងលិចបឹង Maggiore ក្នុងតំបន់ Piedmont ទិសភាគពាយ័ព្យរបស់អុីតាលី ដែលជារមណីយដ្ឋាន ភ្ញៀវទេសចរណ៍ ជិះកន្រ្តក់ មើលទេសភាពដ៏ស្រស់ស្អាតពីកំពូលភ្នំ Motarone។

តាមប្រភពដដែលបានបន្តទៀតថា រឿងរ៉ាវដែលនឹងស្មានមិនដល់ បានធ្វើឲ្យ កន្រ្តក់ខ្សែរកាប បានធ្លាក់ ក្នុងកម្រិតមួយយ៉ាងខ្ពស់ ដែលសន្មត់ថា មានកម្ពស់ប្រមាណទៅនឹង ១,៤៩០ ម៉ែត ធ្លាក់ចុះទៅតាមជម្រាលភ្នំ ហើយបានរអិលរមៀលជាង ២០ ម៉ែតចុះជម្រាលភ្នំុថែមទៀតផង។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ឧទ្ធម្ភាគចក្រជួយសង្គ្រោះចំនួន ២ គ្រឿងក៏ត្រូវបានបញ្ជាឱ្យទៅកន្លែងកើតហេតុ ខណៈការសង្គ្រោះមានភាពស្មុគស្មាញពេក ដោយសារតែមានព្រៃដុះក្រាស់ បានធ្វើឲ្យការជួយបានពន្យាពេលជាច្រើនម៉ោង។

ជាអកុសល គ្រោះថ្នាក់មួយនេះ ត្រូវបានគេរាយការណ៍លើ ប្រព័ន្ធផ្សព្វផ្សាយថា មានមនុស្សចំនួន ១៣ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់មួយនេះ ខណៈដែរក្មេងអាយុ ៩ ឆ្នាំម្នាក់បានស្លាប់នៅមន្ទីរពេទ្យ យ៉ាងណាមិញ មានតែកុមារអាយុ ៥ ឆ្នាំម្នាក់បានរួចរស់រាន្តមានជីវិត ដោយមានរបួសក្បាលនិង បាក់ជើង កំពុងតែព្យាបាលនៅមន្ទីរពេទ្យ៕

សូមទស្សនារូបភាពខាងក្រោម៖

ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
https://s9.kh1.co/__image/w=650,h=650,q=100/46/4656deb103a5557bf086eae07d102f37afa5c4bc.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a3/a3f5a0a330e49a40d25ac9404e9341a2b9cfeb5e.jpg
https://s9.kh1.co/__image/w=650,h=650,q=100/4f/4f7c8717be3b514e583c22c714e9a0793a283d87.jpg
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T