ការរកឃើញអំបិលសរីរាង្គនៅលើភពអង្គារ អាចជាភស្តុតាងនៃជីវិតនៅទីនោះ

//s9.kh1.co/c9/c9ab2b5885622d0c3b20948f4adbaf991c9aae59.jpg
បច្ចេកវិទ្យា

 ២៤-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តើភពអង្គារពិតជាធ្លាប់មានជីវិតរស់នៅមែនឬក៏យ៉ាងណា?

បរទេស៖ ផ្នែកដ៏សំខាន់មួយនៃការស្រាវជ្រាវលើភពអង្គារ គឺស្វែងរកអ្វីដែលគេហៅថា សមាសធាតុសរីរាង្គដែលផ្ទុកកាបូនរួមជាមួយធាតុសំខាន់ៗផ្សេងទៀតដូចជាអ៊ីដ្រូសែន អុកស៊ីសែន និងអាសូត។ សមាសធាតុទាំងនេះគឺជាមូលដ្ឋាននៃភាវៈរស់នានា ដូច្នេះការរកឃើញពួកវានៅលើភពអង្គារ គឺជាសូចនាករសំខាន់មួយដែលអាចកំណត់បានថា ពិតជាមានជីវិតរស់នៅទីនោះពិតមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យាន Curiosity បានរកឃើញអំបិលសរីរាង្គនៅលើភពអង្គារនៅឆ្នាំ2018 ដែលការរកឃើញនេះះគាំទ្រដល់គំនិតដែលថា ភពអង្គារធ្លាប់មានជីវិតរស់នៅ។ ទោះបីជាឧបករណ៍របស់យាន Curiosity អាចចង្អុលបង្ហាញថាមានសមាសធាតុសរីរាង្គក៏ពិតមែន តែវាមិនអាចផ្តល់ភស្ដុតាងដោយផ្ទាល់ថាវាមានពិតមែនឬក៏អត់នោះទេ ហើយការរកឃើញទីតាំងសមាសធាតុសរីរាង្គ ពិតជាជំនួយយ៉ាងសំខាន់អំពីកន្លែងផ្សេងទៀតដែលត្រូវធ្វើការស្រាវជ្រាវនាពេលអនាគត។

ក្រុមអ្នកស្រាវជ្រាវបានប្រមូលទិន្នន័យពីឧបករណ៍របស់ Curiosity ហើយបញ្ចូលវាជាមួយគ្នា ដើម្បីស្វែងរកភស្តុតាងផ្ទាល់បន្ថែមទៀត។ ពួកគេបានរកឃើញថាលទ្ធផលគឺត្រូវគ្នា នឹងអ្វីដែលត្រូវបានរកឃើញដោយយាន Curiosity ដែលនេះពិតជាបានបញ្ជាក់ថា Curiosity ពិតជាបានរកឃើញសមាសធាតុសរីរាង្គកាលពីឆ្នាំ2018មែន។

អ្នកស្រាវជ្រាវម្នាក់គឺលោក Lewis បានមានប្រសាសន៍ថា យើងកំពុងព្យាយាមស្រាយគីមីសរីរាង្គរាប់ពាន់លានឆ្នាំ ហើយនៅការរកឃើញសរីរាង្គនេះគឺជាភស្តុតាងដែលបញ្ជាក់ថា ជីវិតពិតជាធ្លាប់មាននៅលើភពអង្គារ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូត សូមចូលទៅកាន់តេឡេក្រាម៖ https://t.me/khmerload

យាន Curiosity
យាន Curiosity
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T