អង់គ្លេស៖ ថ្មីៗនេះ ខ្សែប្រយុទ្ធ Danny Ings នៃក្លិប Southampton ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ផ្ទេរមកក្លិបបិសាចក្រហម Manchester United ប៉ុន្តែសាមីខ្លួនបានចេញមុខមកបញ្ជាក់ថាគេមិនបានផ្ទេរទៅលេងនៅទឹកដី Old Trafford ឡើយហើយគេនឹងនៅតែផ្ដោតសមាធិក្នុងការប្រកួតឲ្យក្លិប Southampton ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព័ត៌មានចចាមអារ៉ាមទាក់ទងនឹង Ings បានផ្ទុះឡើងក្រោយលោកគ្រូបង្វឹក Ole Gunnar Solskjaer បានបញ្ជាក់កាលពីសប្តាហ៍មុនថាក្លិបកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីបើទោះជាខ្សែប្រយុទ្ធ Edinson Cavani បន្តកុងត្រាថ្មីថែម១ឆ្នាំទៀតក៏ដោយ ទើបសារព័ត៌មានបានទាញ Danny Ings មកពាក់ព័ន្ធថាគេជាជម្រើសដ៏ល្អសម្រាប់ Man UTD ព្រោះគេមានតម្លៃខ្លួនថោកជាង Erling Haaland និង Harry Kane ។

កុងត្រារបស់ Ings ជាមួយ Southampton នឹងអស់សពុលភាពនៅឆ្នាំ២០២២ខាងមុខ ប៉ុន្តែកីឡាករវ័យ២៨ឆ្នាំរូបនេះបានច្រានចោលព័ត៌មានដែលគេផ្ទេរទៅ Man UTD ដោយថ្លែងប្រាប់ TalkSPORT ថា៖
ខ្ញុំនៅសល់កុងត្រារហូតដល់រដូវក្ដៅឆ្នាំ២០២២ ឯណោះ។ ខ្ញុំសុំបដិសេធមិនទទួលស្គាល់ថាព័ត៌មាននោះជាការពិតទេ ខ្ញុំកំពុងផ្ដោតលើការប្រកួតនីមួយៗ ព្រោះខ្ញុំនៅសល់កុងត្រានៅទីនេះ។ ខ្ញុំចង់ឲ្យ Southampton ជាប់ចំណាត់ថ្នាក់ល្អបំផុតនៅដំណាច់រដូវកាល៕


ប្រភព៖ metro
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប