អបអរសាទរ! ខ្សែប្រយុទ្ធឆ្នើមរូបនេះ ឈ្នះពានស្បែកជើងមាសនៅ Premier League

//s9.kh1.co/8d/8da0dddb7625812c3577316a18ec32081cc885ee.jpg
កីទ្បា

 ២៤-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Harry Kane ក្លាយជាម្ចាស់ពាន ស្បែកជើងមាសនិងពានអ្នកបញ្ជូនបាល់ច្រើនជាងគេនៅ Premier League

អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane នៃក្លិបមាន់ខ្នាយមាស Tottenham Hotspur បានក្លាយជាម្ចាស់ពានស្បែកជើងមាសនៅក្របខណ្ឌ Premier League សម្រាប់រដូវកាល ២០២០/២០២១ និងថែមទាំងបានឈ្នះពានកីឡាករបញ្ជូនបាល់បានច្រើនជាងគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Harry Kane ជាមួយពាន Golden Boot និង Playmaker 
ខ្សែប្រយុទ្ធ Harry Kane ជាមួយពាន Golden Boot និង Playmaker 

ការឈ្នះពានរង្វាន់ទាំងពីរទន្ទឹមគ្នានេះមានន័យថា Kane បានក្លាយជាកីឡាករដំបូងគេបង្អស់ក្នុងរយៈពេល២២ឆ្នាំកន្លងមកដែលអាចឈ្នះពានស្បែកជើងមាសនៅ Premier League និងពានអ្នកបញ្ជូនបាល់ច្រើនជាងគេក្នុងរដូវកាលតែមួយ។

ខ្សែប្រយុទ្ធ Harry Kane ជាមួយពាន Golden Boot និង Playmaker 
ខ្សែប្រយុទ្ធ Harry Kane ជាមួយពាន Golden Boot និង Playmaker 

បន្ទាប់ពីឆ្លងកាត់ការប្រកួតទល់នឹង Leicester City ក្នុងថ្ងៃប្រកួតបិទឆាក Premier League រដូវកាលនេះមក Kane រកបានសរុបទាំងអស់២៣គ្រាប់ តាមមកពីក្រោយដោយខ្សែប្រយុទ្ធ Mohamed Salah នៅ Liverpool ដែលរកបាន២២គ្រាប់ ចំណែក ខ្សែបម្រើ Bruno Fernandes ជាប់លេខ៣ ដោយរកបាន១៨គ្រាប់ផងដែរ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

នៅរដូវកាលនេះ Harry Kane ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមដល់ទៅ១៤គ្រាប់ វ៉ាដាច់ខ្សែបម្រើ Bruno Fernandes និង Kevin De Bruyne ដែលបញ្ជូនបាល់បានម្នាក់១២គ្រាប់ដូចគ្នា។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ដោយឡែក Harry Kane ក៏បានរួមចំណែកបង្កើតគ្រាប់បាល់ចំនួន៣៧គ្រាប់នៅរដូវកាលនេះផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយដែល Kane ក្លាយជាម្ចាស់ពាន ស្បែកជើងមាសនៅ Premier League ដែលបានធ្វើឲ្យគេតាមស្មើកំណត់ត្រារបស់លោក Alan Shearer និងកាន់តែកៀកក្នុងការដេញតាមកំណត់ត្រារបស់ Theirry Henry ដែលលើកពាននេះបាន៤ដង។

លោក Alan Shearer
លោក Alan Shearer
លោក Thierry Henry 
លោក Thierry Henry 

យ៉ាងណាមិញ ក្រៅពី Kane មានតែកីឡាករពីររូបប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រ Premier League ដែលបានឈ្នះពានស្បែកជើងមាសនិងពានអ្នកបញ្ជូនបាល់ច្រើនជាងគេក្នុងរដូវកាលតែមួយគឺ លោក Andy Cole នៅរដូវកាល ១៩៩៣/១៩៩៤ និង Jimmy Floyd Hasselbaink នៅរដូវកាល ១៩៩៨/១៩៩៩ ៕

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ប្រភពmetro

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T