អ៊ីស្រាអែលបានហាមប្រាមការធ្វើដំណើរទៅកាន់ប្រទេសទាំង៣ ក្រោយមានកម្រិតហានិភ័យខ្ពស់នៃជំងឺរាតត្បាតកូវីដ-១៩​

//s9.kh1.co/9c/9c043a7e4eb987654dc2981769cba1d30e86af86.jpg
សង្គម

 ២៤-ឧសភា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាលអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានចេញការព្រមានស្ដីអំពីការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី អាហ្សង់ទីន និងប្រទេសសីសែលដោយលើកឡើងថាមានកម្រិតហនិភ័យខ្ពស់នៃជំងឺរាតត្បាតកូវីដ-១៩

អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានចេញការព្រមានស្ដីអំពីការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី អាហ្សង់ទីន និងប្រទេសសីសែលដោយលើកឡើងថាមានកម្រិតហានិភ័យខ្ពស់នៃជំងឺរាតត្បាតកូវីដ-១៩​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបើគ្មានការផ្លាស់ប្តូរនៃអត្រាឆ្លងដ៏ខ្ពស់នេះទេ ទិសដៅធ្វើដំណើរទាំងនេះនឹងត្រូវចាត់ថាជាគ្រោះថ្នាក់ដែលមានន័យថាការធ្វើដំណើររបស់ពលរដ្ឋអ៊ីស្រាអែលនិងអ្នករស់នៅអចិន្ត្រៃយ៍ទៅកាន់ប្រទេសទាំងនេះនឹងត្រូវហាមឃាត់។

រូបតំណាង
រូបតំណាង

សម្រាប់ហេតុផលដូចគ្នានេះដែរអ៊ីស្រាអែលក៏បានហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេសចំនួន ៧ ផ្សេងទៀតផងដែររួមមាន៖​ ប្រទេសអ៊ុយក្រែន, អេត្យូពី, អេហ្សីប, ឥណ្ឌា, អាហ្វ្រិកខាងត្បូង, ម៉ិកស៊ិក និងប្រទេសតួកគី។

ជនជាតិអ៊ីស្រាអែលនិងអ្នករស់នៅអចិន្ត្រៃយ៍ដែលនៅតែចង់ធ្វើដំណើរទៅប្រទេសមួយក្នុងចំណោមប្រទេសទាំងប្រាំពីរត្រូវតែដាក់ពាក្យសុំទៅគណៈកម្មាធិការលើកលែង។

រូបតំណាង
រូបតំណាង

ដូចគ្នានេះផងដែរអ្នកដំណើរទាំងអស់ដែលបានមកដល់ប្រទេសអ៊ីស្រាអែលចាប់ពីប្រាំពីរនាក់ត្រូវតែចូលទៅធ្វើចត្តាឡីស័កដោយរួមបញ្ចូលទាំងអ្នកដែលបានរកឃើញថាជាសះស្បើយពីជំងឺនិងអ្នកចាក់វ៉ាក់សាំងរួចហើយផងដែរ។

ក្រសួងក៏បានណែនាំឱ្យជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅបរទេសនៅក្នុងរយៈពេលបច្ចុប្បន្នផងដែរ៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T