តារាឆ្នើមប្រេស៊ីលរូបនេះ ធ្វើឱ្យក្លិបធំៗ២នៅ Premier League បរាជ័យទាំងស្រុង ក្រោយសុខចិត្តរួមដំណើរជាមួយក្លិបមួយនេះ

//s9.kh1.co/fe/fea89b86708624c50790e9dedb0b3256fd95f8cb.jpg
កីទ្បា

 ២៣-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​តារាឆ្នើមប្រេស៊ីលរូបនេះ បានធ្វើឱ្យក្លិបធំៗពីរនៅ Premier League បរាជ័យទាំងស្រុង ដោយខ្លួនសុខចិត្តរួមដំណើរជាមួយក្លិបមួយនេះ

អឺរ៉ុប៖ សេចក្តីរាយការណ៍របស់ Leeds United និង Wolverhampton Wanderers បានរាយការណ៍ថា ការព្យាយាមចុះហត្ថលេខាជាមួយកីឡាករ Douglas Costa បានបរាជ័យទាំងស្រុងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែមីនា Calciomercato បានរាយការណ៍ពីការចាប់អារម្មណ៍របស់ Leeds ក្នុងការចុះហត្ថលេខាលើ Costa ពីក្រុម Juventus ក្នុងទីផ្សារដោះដូររដូវក្តៅ ឲ។

Douglas Costa
Douglas Costa

របាយការណ៍នៅក្នុងសារព័ត៌មានអុីតាលីបានអះអាងថាលោក Marcelo Bielsa គ្រូបង្វឹកក្រុម Leeds ចូលចិត្តគុណភាពបច្ចេកទេសរបស់ខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល ហើយនឹងចង់ចុះកិច្ចសន្យាជាមួយគាត់សម្រាប់ក្លឹបនៅលីគកំពូលអង់គ្លេសដូចដែលបានរាយការណ៍ដោយ HITC Sport ។

Costa ប្រហែលជាមិនមានកម្លាំងដូចគាត់កាលពីប៉ុន្មានឆ្នាំមុននោះទេ ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានអាយុត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ហើយអាចនៅមានរយៈពេលប៉ុន្មានឆ្នាំដ៏ល្អសម្រាប់គាត់។

Douglas Costa
Douglas Costa

គួរឱ្យដឹងដែរថា Leeds និង Wolves គឺជាក្លិបដែលមានមហិច្ឆតាខ្ពស់ ហើយកីឡាករដូចជា Costa ដែលធ្លាប់ឈ្នះពានរង្វាន់លីគនៅអ៊ុយក្រែន អាល្លឺម៉ង់ និងអុីតាលី នឹងធ្វើឱ្យពួកគេកាន់តែរឹងមាំនិងជួយពួកគេឱ្យឈានដល់កម្រិតបន្ទាប់។ ទោះយ៉ាងណាទាំងក្រុម Leeds និង Wolves បានបរាជ័យក្នុងការចុះហត្ថលេខាលើ Costa ។

ក្លឹបសេះបង្កង់ Juventus បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ពួកគេថា Cota បានចុះហត្ថលេខាជាមួយ Gremio លើ “ការផ្ទេរដោយគ្មានតម្លៃខ្លួន”៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T