អង់គ្លេស៖ ព័ត៌មាននៃការចាកចេញរបស់ខ្សែប្រយុទ្ធ Harry Kane ពីក្លិប Tottenham Hotspur បានក្លាយជារឿងមួយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងពិភពបាល់ទាត់នាពេលនេះ ស្របពេលក្លិបជាច្រើននៅអឺរ៉ុបមិនថា Manchester City, Manchester United,Chelsea, Real Madrid, Barcelona ឬ PSG សុទ្ធតែកំពុងសម្លឹងរង់ចាំមើលការសម្រេចចិត្តរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះដើម្បីដាក់សំណើបញ្ចុះបញ្ចូលឲ្យគេផ្ទេរទៅរួមក្រុមជាមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ចំណែកលោក Alan Shearer ក៏បានផ្ដល់ជាដំបូន្មានដល់រូបគេថាបើសិន Kane ជ្រើសរើសយកការចាកចេញពី Spurs មែននោះ គេគួរតែផ្ទេរទៅលេងនៅក្លិបមេឃខៀវ Manchester City ដោយជឿថាក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Pep Guardiola ព្រោះ Harry Kane នឹងមានឱកាសជោគជ័យនៅទឹកដី Etihad និងមានសង្ឃឹមបានលើកពានច្រើនផងដែរ។

លោក Shearer បានថ្លែងប្រាប់ Match of The Day ថា៖
គេអាចនឹងមានក្លិបធំៗជាច្រើនកំពុងដេញតាមយក ខ្ញុំច្បាស់ក្នុងចិត្តណាស់។ Man City,Man United,Chelsea សុទ្ធតែត្រូវការនរណាម្នាក់ដូចគេ ប៉ុន្តែបើគេផ្ទេរទៅ Man City នោះគេនឹងរាងកក់ក្ដៅក្នុងចិត្ត(ក្នុងការឈ្នះពានរង្វាន់)ជាងនៅក្លិបផ្សេងៗ។

លោកក៏បានគិតថា Kane ពិតជាមានសិទ្ធិក្នុងការចាកចេញពី Spurs ព្រោះគេបានលះបង់ច្រើនណាស់ចំពោះក្លិបដោយរកបានដល់ទៅ ២២០គ្រាប់ប៉ុន្តែបែរជាមិនបានលើកពានសូម្បីតែមួយតែលោកទាយទុកថាគេនឹងចាកចេញពិតមែន ហើយក្លិប Spurs ប្រហែលជាព្យាយាមបញ្ចុះបញ្ចូលឲ្យគេស្នាក់នៅមួយរដូវកាលទៀត៕

ប្រភព៖ metro
Join us📲 : https://t.me/keylatop ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប