អាជ្ញាធរខេត្តព្រះសីហនុ បិទបណ្តោះអាសន្នទីតាំង៤កន្លែង ក្រោយពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩

//s9.kh1.co/ad/ad6781cad65fc096ee76612250f7240d2e3b6bd7.jpg
សង្គម

 ២២-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តព្រះសីហនុ បិទបណ្តោះអាសន្នទីតាំង ៤កន្លែង ដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩

ព្រះសីហនុ៖ យោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានសម្រេចផ្អាកដំណើរការបណ្តោះអាសន្នទីតាំង​៤កន្លែង ដោយទីតាំងទាំងនោះ មានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ទីតាំងទាំង៤ នោះមានដូចជា៖ ១. ហាងសម្រន់ស៊ីញជាអ័ន មានអាស័យដ្ឋាន ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ២. សំណង់អគារវឌ្ឍនៈ មានអាស័យដ្ឋាននៅលើវិថីឯករាជ្យ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៣. រោងចក្រស៊ីសម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រដាក់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ៤. អគារជួល មានអាស័យដ្ឋាន ផ្លូវសេរីភាព ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានោះដែរ ការធ្វើការផ្អាកបណ្តោះអាសន្ននូវទីតាំងទាំងនេះ ធ្វើឡើងដោយអនុវត្តទៅតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ និង៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍៕

សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖

សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
សេចក្តីសម្រេចរដ្ឋបាលខេត្តព្រះសីហនុ 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T