ឲ្យតែបាន Kane មក! Chelsea សុខចិត្តដាក់កីឡាករបីរូបធ្វើជាថ្នូរចរចាជាមួយ Spurs

//s9.kh1.co/c4/c474b37f09e053b1749e6596a4c54e0a59893960.jpg
កីទ្បា

 ២២-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Chelsea ចង់ប្ដូរកីឡាករ៣រូបយក Kane មកវិញ

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថានឹងយក ខ្សែប្រយុទ្ធ Tammy Abraham, Kepa Arriazabalaga និង Callum Hudson-Odoi ធ្វើជាផ្នែកមួយសម្រាប់ដាក់សំណើចរចាជាមួយ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ក្នុងការទិញយក Harry Kane

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham
អ្នកចាំទីKepa Arriazabalaga
អ្នកចាំទីKepa Arriazabalaga
ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Callum Hudson-Odoi

កីឡាករវ័យ២៧ឆ្នាំរូបនេះបានប្រកាសថាគេនឹងចាកចេញពីក្លិបនៅរដូវក្ដៅនេះ បន្ទាប់ពីគ្មានឱកាសបានលើកពានសូម្បីតែមួយទើប Chelsea ស្រេកឃ្លានចង់យកគេមករួមក្រុមនៅ Stamford Bridge ប៉ុន្តែដោយសារតម្លៃខ្លួន Kane ថ្លៃដល់ទៅ១៥០លានផោន(ស្មើនឹងប្រមាណ២១២លានដុល្លារ) ទើបក្លិបចង់ប្រើប្រាស់វិធីយក Tammy Abraham, Kepa Arrizabalaga និង Callum Hudson-Odoi ឲ្យទៅ Spurs និងបូកបន្ថែមជាមួយប្រាក់មួយចំនួនទៀតផងដែរ។

ខ្សែប្រយុទ្ធ Harry Kane 
ខ្សែប្រយុទ្ធ Harry Kane 

ដោយឡែក លោកប្រធានក្លិប Spurs គឺ Daniel Levy អាចនឹងមិនព្រមទទួលយកសំណើនោះ ស្របពេល Kane នៅសល់កុងត្រាដល់ទៅ៣ឆ្នាំទៀតឯណោះ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

Tammy Abraham មានតម្លៃខ្លួនប្រហែល ៤០លានផោន(ស្មើនឹងប្រមាណ៥៦.៩លាមដុល្លារ) ហើយគេក៏មិនសូវជាត្រូវលោកគ្រូ Thomas Tuchel ដាក់ឲ្យចូលលេងញឹកញាប់ដែរចំណែក អ្នកចាំទី Kepa Arrizabalaga ក៏ក្លាយជាអ្នកចាំទីដៃទី២ ដែលមិនសូវមានឱកាសបានបង្ហាញមុខលើទីលាន៕

ខ្សែប្រយុទ្ធ Tammy Abraham
ខ្សែប្រយុទ្ធ Tammy Abraham
អ្នកចាំទី Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga
ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Callum Hudson-Odoi

ប្រភពdailymail

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T