និយាយចេញពីចិត្ត! គ្រូបង្វឹកឆ្នើមនៅ LaLiga រូបនេះថាបើគ្មានគាត់ទេ ក្រុមពិតជាអាចធ្វើបានល្អជាងនេះ

//s9.kh1.co/76/76c6f0a17079baedb4a9662330fb39426c79c611.jpg
កីទ្បា

 ២២-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Zidane ថា Real Madrid នឹងក្លាយជាក្រុមល្អជាងពេលនេះបើសិនគ្មានគាត់មកដឹកនាំ

អេស្ប៉ាញ៖ក្លិបអធិរាជស Real Madrid នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះនៅរដូវកាល ២០២០-២០២១ នេះដោយវាជាការប្រកួតទល់នឹងក្លិប Villarreal ដែលជាក្លិបខ្លាំងមួយនៅ La Liga ដែរ ហើយ Real Madrid ត្រូវការឈ្នះចាំបាច់ និងសង្ឃឹមថា Atletico Madrid ចាញ់ការប្រកួតចុងក្រោយទើប Real Madrid មានសង្ឃឹមអាចលើកពាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Manchester United
កីឡាករ Manchester United

ដោយឡែក ក្នុងសន្និសិទកាសែតមុនការប្រកួតទល់នឹង Villarreal ធ្វើឡើង លោកគ្រូបង្វឹក Zinedine Zidane បានថ្លែងថា៖

វាពិតជារឿងដ៏លំបាកមួយ ប៉ុន្តែពួកយើងបានមកដល់ការប្រកួតចុងក្រោយហើយពួកយើងទាំងអស់នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ ពួកយើងដឹងថាពួកយើងត្រូវលេងទល់នឹង Villarreal ជាក្រុមមួយដែលលេងបានល្អណាស់។

លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane

អ្នកកាសែតក៏ឆ្លៀតឱកាសសួរលោកគ្រូទាក់ទងនឹងអនាគតជាមួយ Real Madrid ដែលលោកគ្រូបានឆ្លើយថា៖

ពួកយើងមានការប្រកួតនៅថ្ងៃស្អែក នោះជាអ្វីដែលសំខាន់បំផុត។បន្ទាប់មក ពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា នេះមិនមែនជាពេលត្រូវនិយាយពីវាទេ បន្ទាប់ពីឆ្លងកាត់ដល់ទៅ៣៧ប្រកួត តើអ្នកគិតថាពួកយើងនឹងខ្វល់ខ្វាយពីរឿងដែលកើតឡើងនៅឆ្នាំក្រោយឬ?គ្មាននរណាម្នាក់សំខាន់ទេ គឺក្រុមទាំងមូលវាសំខាន់ជាង ការប្រកួតថ្ងៃស្អែកគឺជាអ្វីដែលយើងផ្ដោតសមាធិ។

លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane
លោកគ្រូបង្វឹក Zinedine Zidane

យ៉ាងណាមិញ អ្នកកាសែតម្នាក់ទៀតបានសួរលោកគ្រូថាបើសិន គ្រូបង្វឹកផ្សេងមកដឹកនាំ Real Madrid តើក្រុមនេះអាចក្លាយជាក្រុមដែលល្អជាងពេលលោកគ្រូដឹកនាំឬទេ?លោកគ្រូបានឆ្លើយថា៖

ពិតណាស់។

លោកគ្រូបង្វឹក Zinedine Zidane
កីឡាករ Real Madrid 
កីឡាករ Real Madrid 

ប្រភពmarca

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T