ភ្នំពេញ: យុវវ័យ ប្រិយមិត្ត ដែលជាអ្នកនិយមគាំទ្រវីដេអូបែប Vlog ច្បាស់ណាស់ជាបានស្គាល់Bro KH ដែលជាVlogger ដ៏ល្បីម្នាក់ផងដែលនោះ កាលពីពេលថ្មីៗនេះ បានប្រកាស ថាខ្លួនសុំដើរចេញពីវិស័យនេះ រហូតធ្វើឲ្យហ្វេនៗជាច្រើនដែលជាអ្នកនិយមគាំទ្រលោក មានការសោកស្តាយជាខ្លាំងក្រោយបានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ និយាយទាំងអួលដើមក BroKH និយាយក្នុងវីដេអូឡាយដោយបានផ្តែផ្តាំជាលើកចុងក្រោយដល់ហ្វេនរបស់ខ្លួនយ៉ាងដូច្នេះថា÷

ជម្រាបសួរពុកម៉ែ បងប្អូនទាំងអស់គ្នា ជួបគ្នាជាមួយខ្ញីសាជាថ្មី ខ្ញុំBro KH ខ្ញុំមកថ្ងៃនេះកុំចង់មកលាពុកម៉ែ បងប្អូន ជាពិសេស all family subscribers របស់ពួកយើង ខ្ញុំពិតជាអរគុណខ្លាំងមែនទែន តាមពិតខ្ញុំចង់សម្រុកធ្វើវីដេអូឲ្យបាន១លាន subscribers មុនឆ្នាំ២០២១ តែខ្ញុំធ្វើអត់បាន…។
បន្ថែមលើមូលហេតុនៃការចាកចេញរបស់លោកពីវិស័យមួយនេះ Bro KH ក៏បានទម្លាយអាការ: depression របស់លោកយ៉ាងដូច្នេះថា÷

ជំងឺនេះវាធ្វើឲ្យខ្ញុំបាត់បង់គ្រប់យ៉ាងទាំងអស់ ហើយរាល់ថ្ងៃខ្ញុំអរគុណដល់ម៉ាក់ខ្ញុំ គឺគាត់នៅជាមួយខ្ញុំរហូត តែងតែខលសួរកូន…៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនាវីដេអូបកស្រាយរបស់Bro KH ទាំងអស់គ្នា÷
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload