ត្រៀមចិត្តផងហ្វេនៗ! កីឡាករ Real Madrid រូបនេះគ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់នៅដំណាច់រដូវកាលក្រោយ

//s9.kh1.co/c8/c85e0bfef8cd92c7140e5cae808ac19d747ebbd9.jpg
កីទ្បា

 ២២-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធនៅ Real Madrid រូបនេះចង់ចូលនិវត្តន៍នៅអាយុ៣២ឆ្នាំ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Gareth Bale ដែលកំពុងលេងខ្ចីជើងនៅ Spurs កំពុងពិចារណាចូលនិវត្តន៍ពីពិភពបាល់ទាត់ខណៈដែលរដូវកាលក្រោយ គេនឹងត្រូវត្រឡប់ទៅ Real Madrid វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

កីឡាករសញ្ជាតិវែលល៍រូបនេះនៅសល់កុងត្រា១ឆ្នាំទៀតនៅទឹកដី Santiago Bernabeu ហើយទំនងជាមិនបន្តស្នាក់នៅ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ថែមមួយរដូវកាលទៀតឡើយ ហើយយោងតាមសារព័ត៌មាន AS គឺ Bale ផ្ទេរមកលេងនៅ Spurs ក៏ដោយសារចង់មានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិវែលល៍សម្រាប់ព្រឹត្តិការណ៍ Euro នៅខែមិថុនាខាងមុខនេះឯង។

ខ្សែប្រយុទ្ធ Gareth Bale កាលនៅ Real Madrid 
ខ្សែប្រយុទ្ធ Gareth Bale កាលនៅ Real Madrid 

ដូច្នេះក្រោយចប់កុងត្រាជាមួយ Real Madrid នៅដំណាច់រដូវកាលក្រោយ កីឡាករវ័យ៣១ឆ្នាំរូបនេះចង់ចូលនិវត្តន៍តែម្ដងដោយសារបញ្ហាកាយសម្បទារបស់គេហាក់មិនសូវអំណោយផលដូចមុនក្រោយឆ្លងកាត់ការរងរបួសរាប់មិនអស់ទាំងនៅ Real Madrid និង នៅ Spurs និងរត់មិនសូវលឿនដូចមុន ហើយគេបានមកហ្វឹកហាត់តែបីដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ និងថែមទាំងបាននិយាយជាមួយគ្រូបង្វឹកទាំងតាំងពីពេល Jose Mourinho នៅដឹកនាំ និងបន្តរហូតមកដល់ Ryan Mason ថាគេមិនមានសមត្ថភាពលេងបីប្រកួតក្នុងមួយសប្តាហ៍នោះឡើយ។

ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

លោកគ្រូបង្វឹក Ryan Mason បានចេញមុខនិយាយដោយផ្ទាល់ក្រោយចប់ការប្រកួតទល់នឹង Aston Villa ថា Bale ជាអ្នកស្នើសុំមិនចូលលេងដោយខ្លួនឯង ព្រោះកាយសម្បទាមិនសូវរឹងមាំ។

ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

គួររម្លឹកផងដែរថា ខ្សែប្រយុទ្ធ Gareth Bale ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់នៅក្លិប Southampton នាឆ្នាំ១៩៩៩ ដោយលេងនៅឈុតយុវជនហើយនៅឆ្នាំ២០០៦ គេក៏បានឡើងមកលេងឈុតធំ។ ដោយឡែក Spurs បានទិញយកគេកាលពីឆ្នាំ២០០៧ ហើយនៅឆ្នាំ២០១៣ កីឡាកររូបនេះបានចូលរួមជាមួយ Real Madrid និងទើបតែត្រឡប់មកលេងខ្ចីជើងនៅ Spurs កាលពីឆ្នាំ២០២០កន្លងទៅ៕

ខ្សែប្រយុទ្ធ Gareth Bale
ខ្សែប្រយុទ្ធ Gareth Bale

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T