Kane បង្ហើបថាគេចង់ចាប់ដៃគូលេងជាមួយខ្សែបម្រើឆ្នើមនៅ Premier League រូបនេះ

//s9.kh1.co/71/71bc90a3ce9baf626b106e66ab0f82a97659ade2.jpg
កីទ្បា

 ២២-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Kane ថាចង់ចាប់ដៃគូលេងជាមួយ De Bruyne

អង់គ្លេស៖ ខ្សែប្រយុទ្ធ Harry Kane បានបង្ហើបឲ្យដឹងថាគេចង់ចាប់ដៃគូលេងជាមួយ ខ្សែបម្រើ Kevin De Bruyne នៃក្លិបមេឃខៀវ Manchester City ធ្វើឲ្យគេគិតថា Man City កាន់តែមានអាទិភាពក្នុងការទិញយកតារាឆ្នើមរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
ខ្សែបម្រើ Kevin De Bruyne 
ខ្សែបម្រើ Kevin De Bruyne 

ថ្មីៗនេះ ព័ត៌មាននៃការចាកចេញរបស់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះពី Spurs បានផ្ទុះឡើងយ៉ាងគគ្រឹកគគ្រេងដោយកីឡាករវ័យ២៧ឆ្នាំរូបនេះប្រាប់ថាគេចង់លេងនៅ Champions League ទៀតផង ស្របពេលក្លិបជាច្រើនដូចជា Manchester City, Manchester United, Chelsea ,Barcelona, Real Madrid និង PSG សុទ្ធតែកំពុងចង់ឆក់យករូបគេទៅរួមក្រុមជាមួយ។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ឥលូវនេះស្រាប់តែ Harry Kane ថា Kevin De Bruyne ជាកីឡាករឆ្នើមដែលគេចង់លេងជាមួយដោយបានសរសើរថា De Bruyne ជាកីឡាករដ៏ពិសេសម្នាក់ដោយគេបានផ្ដល់បទសម្ភាសន៍ប្រាប់លោក Gary Neville ថា៖

ច្បាស់ណាស់ថា ខ្ញុំចង់លេងជាមួយ De Bruyne...នៅពេលខ្ញុំមើល De Bruyne លេងគឺគេពិតជាកីឡាករដ៏ពិសេសម្នាក់ហើយវិធីនៃការបញ្ជូនបាល់របស់គេនៅ City គឺមើលទៅដូចជាខ្សែប្រយុទ្ធម្នាក់។គេពិតជាកីឡាករដ៏ឆ្នើមម្នាក់ ទាំងការសម្រុកនិងការបញ្ជូនបាល់គឺពិតជាល្អណាស់។

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane
ខ្សែបម្រើ Kevin De Bruyne 
ខ្សែបម្រើ Kevin De Bruyne 

គួរបញ្ជាក់ផងដែរថា តម្លៃខ្លួនរបស់ Harry Kane គឺខ្ទង់ ១២០លានផោន(ស្មើនឹងប្រមាណ១៦៩.៨លានដុល្លារ) ដែល Man City អាចទិញយកគេបានដោយគ្មានបញ្ហា។ ម្យ៉ាងទៀត ខ្សែប្រយុទ្ធឆ្នើម Sergio Aguero នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះដែលកាន់តែធ្វើឲ្យក្លិបត្រូវការរកមើលខ្សែប្រយុទ្ធណាដែលស័ក្តិសមមកជំនួស៕

ខ្សែប្រយុទ្ធ Harry Kane
ខ្សែប្រយុទ្ធ Harry Kane

ប្រភពthesun

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T