ក្លិបបិសាចក្រហម Man Utd នឹងយកកីឡាករឆ្នើមមួយរូប បូកថែមទឹកលុយមួយចំនួន ដើម្បីប្ដូរនឹង Kane របស់ Spurs

//s9.kh1.co/f7/f750e701584a0eaaf32688367de0f23afefa9925.jpg
កីទ្បា

 ២១-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

​ក្លិបបិសាចក្រហម Man Utd នឹងយកកីឡាករឆ្នើមមួយរូប បូកថែមទឹកលុយមួយចំនួន ដើម្បីប្ដូរនឹង Harry Kane របស់ Spurs

អង់គ្លេស៖ កីឡាករ Harry Kane មិនសប្បាយចិត្តនឹងទិសដៅបច្ចុប្បន្នរបស់ Tottenham ហើយអាចនឹងស្វែងរកការប្រកួតប្រជែងថ្មីមួយក្នុងចំណោមក្លិបនៅអឺរ៉ុបក្នុងរដូវដោះដូរកីឡាកររដូវក្តៅ។ តាមការរាយការណ៍មក ក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៍លើប្រធានក្រុមជម្រើសជាតិអង់គ្លេសហើយអាចថែមកីឡាករម្នាក់ ព្រមជាមួយនឹងសាច់ប្រាក់ក្នុងការដេញថ្លៃដើម្បីបញ្ចុះបញ្ចូលប្រធានក្លឹបមាន់ខ្នាយមាសអោយចែកផ្លូវគ្នាជាមួយ Kane ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Harry Kane
Harry Kane

មកមើលកីឡាករបីនាក់របស់ក្រុមបិសាចក្រហមបច្ចុប្បន្នដែល Spurs គួរតែកំណត់គោលដៅ៖

១. Donny van de Beek

កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបតែចាប់ផ្តើមប្រកួត Premier League ចំនួន ៣ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះដោយព្យាយាមជំនួសតំណែងកីឡាករ Bruno Fernandes ឬ Paul Pogba ។

Donny van de Beek
Donny van de Beek

២. Dean Henderson

សារព័ត៌មាន Manchester Evening News បានរាយការណ៍ត្រឡប់មកវិញកាលពីខែកុម្ភៈថា Dean Henderson ខកចិត្តនឹងកង្វះពេលវេលាលេងដែលគាត់កំពុងទទួលនៅ United ហើយ Tottenham គឺជាក្លឹបមួយដែលចាប់អារម្មណ៍ក្នុងការទិញយកគាត់។

Dean Henderson
Dean Henderson

៣. Jesse Lingard

Jesse Lingard គឺជាបុរសដែលត្រូវបានគេបំភ្លេចចោលនៅ Manchester United អំឡុងពាក់កណ្តាលរដូវកាលនេះដោយបង្ហាញខ្លួនបានតែ ៣ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមរបស់លោក Ole Gunnar Solskjær មុនពេលផ្ទេរទៅ West Ham ក្នុងខែមករា។

Jesse Lingard
Jesse Lingard
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T