លោក Pirlo ស្រលាញ់ក្លិបខ្លាំង រហូតនិយាយថា បើអាចធ្វើបាន ខ្ញុំនឹងតែងតាំងខ្លួនឯងជាគ្រូបង្វឹករបស់ Juventus​ នៅរដូវកាលក្រោយ

//s9.kh1.co/5d/5d87b6a71ea5163309dc13df2ca29ab7840a5a36.jpg
កីទ្បា

 ២១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

​លោក Pirlo ស្រលាញ់ក្លិប Juventus ខ្លាំង រហូតនិយាយថា បើអាចធ្វើបាន ខ្ញុំនឹងតែងតាំងខ្លួនឯងជាគ្រូបង្វឹករបស់ Juventus​ នៅរដូវកាលក្រោយ

អឺរ៉ុប៖ លោក Andrea Pirlo នឹងតែងតាំងខ្លួនឯងជាអ្នកចាត់ការក្រុម Juventus សម្រាប់ឆ្នាំ ២០២១-២២ ប្រសិនបើគាត់មានអំណាចធ្វើដូច្នេះ គាត់បាននិយាយបែបនេះបន្ទាប់ពីក្រុម Juventus បានយកឈ្នះ Atalanta ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Andrea Pirlo
Andrea Pirlo

ក្រុមសេះបង្កង់ Juventus ឈានដល់ចុងសប្តាហ៍ចុងក្រោយនៃរដូវកាលនេះដោយប្រឈមនឹងការខកខានមិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ហើយស្ថានភាពការងាររបស់ Pirlo ហាក់ដូចជាស្ថិតក្នុងគ្រោះថ្នាក់។ ទោះយ៉ាងណាក៏ដោយ គាត់មានអារម្មណ៍ថាគាត់បានធ្វើបានគ្រប់គ្រាន់ដើម្បីរក្សាតំណែងបានមួយរដូវកាលទៀត។

Andrea Pirlo
Andrea Pirlo

លោក Pirlo បានប្រាប់ RAI Sport ថា សម្រាប់រដូវកាលទី១ របស់ខ្ញុំ ខ្ញុំបានរៀនសូត្រយ៉ាងច្រើន ហើយបន្ទាប់មកបានរកឃើញចំណុចដែលធ្វើអោយខ្ញុំពេញចិត្ត។ ជាការពិតខ្ញុំនឹងតែងតាំងខ្លួនឯងនៅក្នុងតួនាទីនេះ។ ខ្ញុំស្រឡាញ់បាល់ទាត់តាំងពីខ្ញុំនៅក្មេងហើយនឹងនៅតែស្រឡាញ់វា។ ក្លឹបជាអ្នកសំរេចចិត្ត ប៉ុន្តែខ្ញុំចូលចិត្តធ្វើគ្រូបង្វឹក ខ្ញុំស្រឡាញ់ក្លឹបនេះ ហើយយើងនឹងឃើញអ្វីដែលបានសម្រេច ខ្ញុំចង់បន្ត៕

KARUNA
KARUNA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T