ជូនដំណឹង! រដ្ឋបាលខេត្តតាកែវ បង្ហាញអត្តសញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៤១នាក់បន្ថែម

//s9.kh1.co/a8/a8056ca51f508df49eda2b4f6a0f54fe4809855e.jpg
សង្គម

 ២០-ឧសភា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

រដ្ឋបាលខេត្តតាកែវ បង្ហាញអត្តសញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤១នាក់បន្ថែម រដ្ឋបាលខេត្តតាកែវ បង្ហាញអត្តសញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤១នាក់បន្ថែម

តាកែវ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលបានបន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤១នាក់បន្ថែមទៀត។ ក្នុងនោះ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទាំង៤១នាក់នេះ ភាគច្រើនគឺជាកម្មករ កម្មការិនី នៃរោងចក្រសាន់បូ និង ពលករដែលវិលត្រឡប់មកពីប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ នេះ ធ្វើឡើង ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ ដោយផ្ទាល់ ឬប្រយោល ត្រូវប្រញាប់រួសរាន់ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬ ទៅផ្តល់សំណាកនៅតាមមណ្ឌលសុខភាពឬ មន្ទីរពេទ្យបង្អែក ដែលនៅជិតអ្នកបំផុត និង ត្រូវធ្វើចត្តាឡីស័កដាក់ខ្លួនដាច់ដោយឡែក ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

សូមអានសេចក្តីជូនដំណឹងពិស្តារខាងក្រោម៖

https://s9.kh1.co/__image/w=650,h=902,q=100/31/31cf6e8e74d91840e2088987043b82bbbecd155a.jpg
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T