ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អក លោក ខេម បានសម្តែងពីអារម្មណ៍ព្រួយបារម្ភចំពោះហ្វេន នៅពេលដែលស្ថានភាពកូវីដ១៩នៅបណ្តាខេត្តមួយចំនួនមានការឆ្លងកូវីដកើនឡើងគួរឲ្យសម្គាល់ ប៉ុន្តែលោកក៏ធូរក្នុងចិត្តបន្តិចដោយសារតួលេខនៃការឆ្លងកូវីដនៅភ្នំពេញមានថយចុះវិញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាប្រុសរូបនេះបានសរសេរបញ្ចេញពីអារម្មណ៍ទាក់ទិននឹងស្ថានភាពកូវីដ១៩នៅប្រទេសកម្ពុជាថា៖
ឃើញថាមួយរយៈខ្លីនេះនៅភ្នំពេញមានការធ្លាក់ចុះសំរាប់ការឆ្លងរីករាលដាលកូវីដ១៩ប៉ុន្តែយើងសង្កេតឃើញថាមានការកើនឡើងនៅតាមបណ្តាខេត្តវិញដូច្នេះហើយក្នុងនាមតារាចម្រៀងដែលចេញពីការស្រលាញ់ការគាំទ្ររបស់បងប្អូនសូមពុកម៉ែបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ចំពោះការការពារ( បីកុំបីការពារ )រក្សាគម្លៀត អនាម័យ ពាក់ម៉ាស់ និងត្រូវលាងដៃអោយបានញឹកញាប់ផងដែរ សង្ឃឹមយេីងនឹងឆ្លងផុតពីគ្រោះអាក្រក់នេះគ្រប់គ្នា សូមព្រះប្រទានពរ
ចំពោះអ្នកគាំទ្រក៏បានបង្ហាញនូវ អរគុណនូវការយកចិត្តទុកដាក់ និងក្តីស្រលាញ់របស់តារាចម្រៀងប្រុសរូបនេះទៅកាន់ហ្វេនៗក៏ដូចជាមហាជនទាំងអស់គ្នាផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



