ប្រជាពលរដ្ឋឥណ្ឌា នៅទៅងូតទឹកក្នុងទន្លេគង្គា ទោះសពអ្នកស្លាប់ព្រោះកូវីដ១៩ អណ្តែតស្អុយរលួយ ពេញទន្លេ

//s9.kh1.co/aa/aae6022d29b3f9cab1fc15d412b8788ec8a206fa.jpg
សង្គម

 ២១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រជាពលរដ្ឋឥណ្ឌា នៅតែទៅងូតទឹកក្នុងទន្លេគង្គា ទោះជាសពអ្នកស្លាប់ដោយសារកូវីដ១៩ អណ្តែតស្អុយរលួយពេញទន្លេជារៀងរាល់ថ្ងៃក្តី

ឥណ្ឌា៖ សាកសពស្លាប់ដោយសារជំងឺកូវីដ១៩ រាប់រយនាក់ កំពុងបន្តរសាត់អណ្តែតនៅតាមទន្លេគង្គា នៅទូទាំងប្រទេសឥណ្ឌា ខណៈដែលប្រទេសមហាយក្សមួយនេះ កត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃចំនួន ៤.៥២៩ នាក់ ដែលជាតួលេខខ្ពស់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រុកមកពីទីប្រជុំជននានា​​ នៅតាមដងទន្លេដែលមានប្រវែង ២,៥២៥គីឡូម៉ែត្រ បាននិយាយថា សាកសពថ្មីរាប់សិបនាក់ បានលេចចេញជារៀងរាល់ថ្ងៃ ហើយបានអះអាងថាព្រឹត្តិការណ៍នេះបានបណ្តាលឱ្យចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣,០០០ នាក់។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រលកទី២ដ៏ធ្ងន់ធ្ងរ អស់រយៈពេលមួយខែមកហើយហើយទោះបីជាចំនួនករណីបានចាប់ផ្តើមថយចុះក៏ដោយ ក៏ប្រទេសមួយនេះកំពុងប្រឈមនឹងការកើនឡើងនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាបន្តបន្ទាប់។

ឥឡូវនេះ អ្នកស្រុកនៅក្នុងរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេកំពុងត្រូវបង្ខំចិត្តដើរកាត់សាកសព នៅពេលងូតទឹកនៅក្នុងទន្លេគង្គា ខណៈដែលសត្វឆ្កែព្រៃនិងសត្វស្លាបជាច្រើន កំពុងស៊ីសាកសពដែលរលួយស្អុយ។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣.០០០ នាក់ ប៉ុន្តែអ្នកស្រុកហាក់បីដូចជាមិនជឿនឹងតួលេខនេះ ហើយនិយាយថា មានភាពខុសគ្នាខ្លាំងរវាងចំនួនតួលេខផ្លូវរបស់ក្រសួងហើយនឹងតួលេខជាក់ស្តែង៕

ប្រភព៖ Daily Mail

https://s9.kh1.co/__image/w=650,h=1091,q=100/4a/4a1cb68fc266174cc1caf54bc5eb0d3f288b8de5.jpg
https://s9.kh1.co/__image/w=400,h=600,q=100/c3/c38758a0103e7b3a79d23cbf7a591c4c9501b85e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/92/922f5cd318eed64d3dee8f65a28edcbb0c8a4dbd.jpg
https://s9.kh1.co/__image/w=576,h=864,q=100/9d/9d99c9f2335787e744991f804abce98f59093ff9.jpg
https://s9.kh1.co/__image/w=298,h=169,q=100/01/01d0e05494b0fa83844a93fbaed54a03cce1d222.jpg
https://s9.kh1.co/__image/w=650,h=388,q=100/8a/8aa9ff14dc74cd7b3af4f4b8dc0ff32ad97c7815.jpg
https://s9.kh1.co/__image/w=650,h=355,q=100/4e/4efb843ecb70289fa53b8eb4c9be24f8c44798f9.jpg
https://s9.kh1.co/__image/w=650,h=468,q=100/06/061710d4c99b993a18be90596517669a2f3cfb1a.jpg
https://s9.kh1.co/__image/w=650,h=356,q=100/0b/0bb9456034c682cef0ca13ec9bfbd98e33fea762.jpg
https://s9.kh1.co/__image/w=650,h=433,q=100/d3/d3f60c51f7243f6da29cdedb127d8bdfa791cd0a.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T