អាចទៅរួចទេ តុក្កតាដុះសក់វែងដូចមនុស្ស? ទាំងនេះជារឿងរ៉ាវនៅពីក្រោយ តុក្កតាដ៏ចម្លែកនេះ…

//s9.kh1.co/48/48f06733dec109fca853a8d889eaca3d77a42a46.png
សង្គម

 ២០-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តុក្កតាកូនក្រមុំមួយ ត្រូវបានគេស្គាល់ថា ជាតុក្កតាខ្មោច ដែលមូលហេតុ ដោយសារតែវាដុះសក់ពីខ្លីមកវែងយ៉ាងចម្លែក បើទោះបីជាមានការកាត់តម្រឹមជារឿយៗក៏ដោយ។

ជប៉ុន៖ តុក្កតាកូនក្រមុំមួយ ត្រូវបានគេស្គាល់ថា ជាតុក្កតាខ្មោច ដែលមូលហេតុ ដោយសារតែវាដុះសក់ពីខ្លីមកវែងយ៉ាងចម្លែក បើទោះបីជាមានការកាត់តម្រឹមជារឿយៗក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើយោងតាមការតំណាលតៗគ្នាពីប្រជាជនជប៉ុន បានឲ្យដឹងថា តុក្កតានេះ ត្រូវបានទិញដោយយុវជនម្នាក់ឈ្មោះថា Eikichi Suzuki អាយុ១៧ឆ្នាំ កាលពីឆ្នាំ១៩១៨ នៅហាងតាមដងផ្លូវ ទុកជាកាដូជូនប្អូនស្រីតូចអាយុ៣ឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា Okiku។ ហើយប្អូនស្រីរបស់គេ ពិតជាស្រលាញ់ និងលេងជាមួយតុក្កតាជារៀងរាល់ថ្ងៃតែម្ដង។ មិនយូរប៉ុន្មាន ជាអកុសល ក្មេងស្រី Okiku បានកើតជំងឺខាន់លឿង និងបានលាចាកលោកដោយមានកាន់តុក្កតាជាប់នឹងដៃផងដែរ។ ដំបូងឡើយ ក្រុមគ្រួសារចង់បញ្ចុះសព ជាមួយនឹងតុក្កតា ប៉ុន្ដែក៏ផ្លាស់ប្ដូរចិត្តវិញ ដោយពួកគេថែរក្សាទុក សម្រាប់មើលជាការនឹករលឹកដល់ក្មេងស្រី Okiku

ក្រោយមកទៀត នៅថ្ងៃមួយ ក្រុមគ្រួសាររបស់ក្មេងស្រី Okiku បានចាប់ផ្ដើមសង្កេតឃើញថា កុក្កតាបានដុះសក់វែងប្រវែងប្រមាណត្រឹមជង្គង់ ទាំងដែលដំបូងឡើយ វាមានសក់ខ្លីត្រឹមស្មាប៉ុណ្ណោះ ដែលនេះជាសញ្ញាបង្ហាញឲ្យឃើញថា តុក្កតាហាក់ត្រូវបានក្មេងស្រី Okiku ចូលសណ្ឋិតអីចឹង។ នៅពេលយប់ ពួកគេសុបិន្ដឃើញក្មេងស្រី Okiku ហើយមានពេលខ្លះ ពន្លឺភ្លើងនៅក្នុងផ្ទះញាក់ព្រាក់ៗ និងរលត់ បូករួមមានសំឡេងចម្លែកផ្សេងៗក្នុងផ្ទះផងដែរ។ ចាប់តាំងពីពេលនោះមក តុក្កតានេះ ក៏ត្រូវបានហៅថា Okiku ដែលជាឈ្មោះរបស់ក្មេងស្រីម្ចាស់វាផ្ទាល់តែម្ដង។

លុះមកដល់ឆ្នាំ១៩៣៨ ក្រុមគ្រួសាររបស់ក្មេងស្រី Okiku បានផ្លាស់ប្ដូរទីលំនៅ និងបានយកតុក្កតានេះ ទៅកាន់អារាម Mannenji ដើម្បីឲ្យព្រះសង្ឃជួយថែរក្សា ដោយចែករំលែកពីរឿងរ៉ាវឲ្យព្រះសង្ឃបានដឹងផងដែរ។ ឮដូច្នេះ ព្រះសង្ឃក៏បានទទួលថែរក្សាតុក្កតា ហើយសក់របស់វានៅតែដុះវែង បើទោះបីជាព្រះសង្ឃបានកាត់ឲ្យក៏ដោយ។

ដើម្បីបំបាត់ចម្ងល់ ព្រះសង្ឃ បានយកសរសៃសក់របស់តុក្កតា ផ្ញើទៅកាន់ទីពិសោធន៍ ដែលជាលទ្ធផល បានបង្ហាញឲ្យដឹងថា វាជាសក់របស់កូនក្មេង និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទន្ទឺមនឹងនោះដែរ មានអ្នកខ្លះបាននិយាយថា ប្រសិនបើសម្លឹងមើលតុក្កតាឲ្យកាន់តែជិតបំផុត វាហាក់ដូចជាបើកមាត់ និងអាចមើលឃើញធ្មេញបន្ដិចផងដែរ។

បើយោងតាមការរាយការណ៍ក្នុងឆ្នាំ២០១៩ពីប្រភពព័ត៌មានមួយបានឲ្យដឹងទៀតថា គ្រប់គ្នាអាចចូលទៅទស្សនាតុក្កតានេះបាន ដែលដាក់តាំងនៅក្នុងអារាម Mennenji តែមិនអនុញ្ញាតឲ្យថតរូបផ្ដេសផ្ដាសទេ។ ហើយមកទល់បច្ចុប្បន្ននេះ មិនទាន់មានការរាយការណ៍ថ្មីៗទាក់ទងនឹងតុក្កតានេះទៀតឡើយ​ ថាវានៅតែបន្ដដុះសក់ឬយ៉ាងណាទៀតទេ៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

តុក្កតា Okiku ដែលដាក់តាំងនៅអារាម 
តុក្កតា Okiku ដែលដាក់តាំងនៅអារាម 
តុក្កតា Okiku ដែលដាក់តាំងនៅអារាម
តុក្កតា Okiku ដែលដាក់តាំងនៅអារាម
តុក្កតា Okiku ដែលដាក់តាំងនៅអារាម
តុក្កតា Okiku ដែលដាក់តាំងនៅអារាម
រូបតំណាងនៃតុក្កតាដែលមានសក់ខ្លីបែបនេះ
រូបតំណាងនៃតុក្កតាដែលមានសក់ខ្លីបែបនេះ

ប្រភព: escape.com.au

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T