ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀង វី ឌីណែត បានរៀបរាប់ពីស្ថានភាពនៅក្នុងចិត្តនៅពេលនេះ ដោយមិនទាន់បានធូរស្រាលនៅឡើយទេ បន្ទាប់ពីជួបបញ្ហាជាច្រើននាពេលកន្លងមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីហ្វេសប៊ុក តារាស្រីរូបនេះបានសរសេរជាសារខ្លី ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់ហ្វេនៗថា៖
នៅក្នុងស្ថានភាពមួយដែលពោរពេញទៅដោយភាពឈឺ ការបាត់បង់ ការទទួលរង់គ្រប់បញ្ហា អាចនិយាយបានថាមិនអាចសុំបីតែសើចរឺញញឹមសោះ មើលតែបាតដៃរូបចុងក្រោយដឹងហើយ វាប្រាកដ៏ជាពិបាក តែរូបភាពទាំងអស់នេះនឹងបង្ហាញអោយឃើញថាខ្ញុំរឹងមាំនឹងកំពុងតែកែប្រែស្ថានភាពមួយនេះអោយល្អឡើងវិញ បន្លំអារម្មណ៍ដោយការរៀនថតរូបខ្លួនឯង
យ៉ាងណាមិញ អ្នកគាំទ្រក៏និយាយពោលពាក្យជាច្រើន ដែលលើកទឹកចិត្តដល់ តារាចម្រៀង វី ឌីណែត ឲ្យកាន់តែមានភាពរឹងមាំខ្លាំងជាងមុន ដើម្បីបន្តជម្នះនូវបញ្ហាទាំងពួងទៀតផងដែរ៕
ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload
សូមចូលទស្សនារូបភាពខាងក្រោម៖







