គួរឲ្យអាណិត! មកដល់ពេលនេះហើយ គៀត សុវណ្ណាឡាង នៅធ្វើចិត្តមិនទាន់បាន រឿងបាត់បង់ឪពុក

//s9.kh1.co/47/47f696bed212430def8c46a17d6c5ebc3deb52a2.jpg
តារា & កម្សាន្ដ

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ទោះកន្លង ជាង១ខែមែន តែតារាស្រី គៀត សុវណ្ណាឡាង ហាក់បីដូចជា មិនទាន់ធ្វើចិត្តបាន រឿងបាត់បង់ឪពុក យ៉ាងលឿនដូច្នេះសោះ

រាជធានីភ្នំពេញ ៖ ជារឿងធម្មតាទេ កូនៗទាំងអស់ តែងស្រលាញ់នឹករឮកឪពុកម្តាយ ព្រោះជា មនុស្សដែលខ្លួន ស្និតស្នាលជាងគេ ធ្លាប់នៅក្បែរតាំងពីកូនង៉ា រហូតដល់ធំដឹងក្តី ហែលឆ្លងពាក្យថាជីវិត ជាមួយគ្នា ទាំងលំបាក ទាំងសប្បាយ តែដល់ពេលមួយរំពេច ត្រូវបាត់បង់មនុស្សជាទីស្រលាញ់ខ្លួន ភ្លាមៗ សួរថា​ តើធ្វើចិត្តបានទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តារាសម្តែងល្បីឈ្មោះ គៀត សុវណ្ណាឡាង ក៏ទើបតែ បាត់បង់ឪពុកជាទីស្រលាញ់ខ្លួន ក្នុងពេលថ្មីៗនេះដែរ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ រូបនាង ហាក់ធ្វើចិត្តមិនទាន់បាន ក្រោយត្រូវបាត់បង់ឪពុក លឿនយ៉ាងដូច្នេះ ដោយក្នុងនោះ មហាជនតែងប្រទះឃើញ រូបនាងផុសរូបជួបជុំគ្រួសារ ប្អូនប្រុស​ ប៉ាម៉ាក់ ពោរពេញ ដោយស្នាមញញឹម និងមានសារភ្ជាប់ ហាក់ដូចចង់ហៅឪពុកឲ្យត្រលប់វិញ។

មិនតែប៉ុណ្ណោះ ថ្មីៗនេះ រូបនាង បានបង្ហោះរូបភាព ជាមួយឪពុកហាក់នៅ ស្រស់ៗតែម្តង ដោយភ្ជាប់នឹងសារ យ៉ាងដូច្នេះថា ៖

ពីមួយថ្ងៃទៅមួយថ្ងៃកូនពិតជានឹកប៉ាណាស់ប៉ា កូនពិតជាពិបាកធ្វេិចិត្តណាស់វាលឿនសំរាប់កូនណាស់ ហេីយកូនតែងប្រាប់ខ្លួនឯងថាប៉ាគឺនៅជិតពួកយេីងហេីយកូនត្រូវតែរឹងមាំដេីម្បីមេីលថែរម៉ាក់នឹងប្អូនៗ៕

គៀត សុវណ្ណាឡាង

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

គៀត សុវណ្ណាឡាង និងលោកប៉ា
គៀត សុវណ្ណាឡាង និងលោកប៉ា
គៀត សុវណ្ណាឡាង និងលោកប៉ា
គៀត សុវណ្ណាឡាង និងលោកប៉ា
រូបភាព
រូបភាព
រូបភាព
រូបភាព
គៀត សុវណ្ណាឡាង
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T