ស្ត្រីសមាជិកសភាឥណ្ឌាម្នាក់ រងការរិះគន់ ក្រោយអះអាងថា ផឹកទឹកនោម ជាថ្នាំសង្គ្រោះជីវិតពីកូវីដ១៩

//s9.kh1.co/f9/f99a94c591a951a1b01cc18afdef9ba5acdbfd38.avif
សង្គម

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ត្រីជាសមាជិកសភាឥណ្ឌាម្នាក់ រងការរិះគន់ជាខ្លាំង ក្រោយអះអាងថាការផឹកទឹកនោមគឺជាថ្នាំសង្គ្រោះជីវិតពីកូវីដ១៩

ឥណ្ឌា៖ សមាជិកសភាឥណ្ឌាម្នាក់ រងការរិះគន់ និងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីលោកស្រីរូបនេះ បានអះអាងថាគាត់ត្រូវបានការពារពីជំងឺឆ្លងកូវីដ១៩ ដោយសារតែរូបគាត់ ផឹកទឹកនោមគោជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Pragya Thakur សមាជិកសភាមកពីគណបក្ស Bharatiya Janata (BJP) ដែលជាគណបក្សកំពុងកាន់អំណាចរបស់ លោកនាយករដ្ឋមន្ត្រី Narendra Modi បានអះអាងថា ទឹកនោមគោ អាចព្យាបាលការឆ្លងមេរោគសួតដែលបណ្តាលមកពីការវាយលុកពីវីរុសកូវីដ១៩។

ការលើកឡើងដ៏ចម្លែករបស់លោកស្រី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រូពេទ្យឥណ្ឌាបានជំរុញឱ្យប្រជាជនមិនត្រូវប៉ាតអាចម៍គោពេញខ្លួន ឬផឹកទឹកនោមគោ  ដើម្បីជាការព្យាបាលជំងឺកូវីដ១៩ ឡើយ ដោយនិយាយថាវាក៏អាចជាហានិភ័យដែលឆ្លងជំងឺផ្សេងទៀតផងដែរ។

លោកស្រីសមាជិកសភា បានធ្វើការអះអាងបែបនេះ នៅក្នុងពិធីជួបជុំគណបក្សមួយ កាលពីថ្ងៃច័ន្ទនៅពេលដែលប្រទេសឥណ្ឌាកំពុងប្រឈមនឹងរលកទីពីរ ដោយចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ប្រមាណ ៤.០០០ នាក់។

សមាជិកសភាលោកស្រី Thakur បានប្រាប់មនុស្សជាច្រើននៅក្នុងការជូបជុំដូច្នេះថា៖

ប្រសិនបើយើងផឹកទឹកនោមគោជារៀងរាល់ថ្ងៃ នោះវាអាចព្យាបាលការឆ្លងមេរោគសួត កូវីដ១៩ បាន។​ ខ្ញុំធ្លាប់ឈឺពីមុនមក តែខ្ញុំផឹកទឹកនោមគោរាល់ថ្ងៃ។ ឥឡូវខ្ញុំមិនចាំបាច់លេបថ្នាំប្រឆាំងនឹងវីរុសកូវីដ១៩ឡើយ ហើយខ្ញុំក៏មិនមានឆ្លងវីរុសកូវីដ១៩នេះទេ។ ទឹកនោមគោគឺជាថ្នាំសង្គ្រោះជីវិត។

សមាជិកសភា Pragya Thakur

សមាជិកសភាលោកស្រី Pragya Thakur រងការខឹងសម្បារចំពោះការលើងឡើងរបស់លោកស្រី ដោយមានឥស្សរជននយោបាយជាច្រើនបាន អះអាងថា អំណះអំណាងហេតុផលមិនច្បាស់លាស់និងគ្មានលក្ខណៈវិទ្យាសាស្រ្តរបស់លោកស្រី នឹងជួយបញ្ឈប់ប្រជាជនពីការចាក់វ៉ាក់សាំងនិងបន្ថែមបញ្ហាបន្តទៀត និង ជាការប្រមាថដល់បុគ្គលិកសុខាភិបាលដែលកំពុងព្យាយាមជួយសង្គ្រោះជីវិតប្រជាជនឥណ្ឌា។

គួរបញ្ជាក់ផងដែរថា យោងតាមការចុះផ្សាយរបស់កាសែត India Today នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំនេះ បានឱ្យដឹងថា មានគ្រូពេទ្យ ២៦៩នាក់ ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅក្នុងការវាយប្រហារពីកូវីដ១៩ នៅក្នុងរលកទី២នេះ៕

សមាជិកសភាលោកស្រី Pragya Thakur
សមាជិកសភាលោកស្រី Pragya Thakur
សមាជិកសភាលោកស្រី Pragya Thakur
សមាជិកសភាលោកស្រី Pragya Thakur
សមាជិកសភាលោកស្រី Pragya Thakur
សមាជិកសភាលោកស្រី Pragya Thakur
https://s9.kh1.co/__image/w=634,h=414,q=100/1c/1cc379e4fe935cdeb24c51b55c960eeda370cdf4.jpg
https://s9.kh1.co/__image/w=634,h=403,q=100/b6/b6198dbe6bc782ad9781ee387160d7eb64a3f293.jpg
https://s9.kh1.co/__image/w=634,h=425,q=100/f6/f623f61678f98d60ada3a8b41a656ff5f18efc4a.jpg
https://s9.kh1.co/__image/w=634,h=406,q=100/61/61593daa661b30d53ca4d373b2aec1aa36542fb8.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T