អាមេរិកនឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩បន្ថែមទៀត ទៅបរទេស​នៅ​​ចុងខែ​មិថុនា​ខាងមុខ

//s9.kh1.co/07/071df6fe411d2316148042ebae62b456fb315f41.jpg
សង្គម

 ១៨-ឧសភា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក ចូ បៃដិន មានផែនការបញ្ជូនវ៉ាក់សាំង២០លានដូសដែលត្រូវបានអនុម័តអោយប្រើក្នុងសហរដ្ឋអាមេរិក​ទៅក្រៅ​ប្រទេស​ជាលើកដំបូង

អាមេរិក៖ ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិនមានគម្រោងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ២០លានដូស​​បន្ថែមទៀតទៅបរទេសនៅត្រឹមចុងខែមិថុនាខាងមុខ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

កាលពីថ្ងៃចន្ទកន្លងទៅ លោក ចូ បៃដិនបានប្រកាសថា រដ្ឋាភិបាលអាមេរិកនឹងបញ្ជូនវ៉ាក់សាំង Pfizer-BioNTech, Moderna និង Johnson & Johnson ចំនួន៦០លានដូស បន្ថែមពីលើវ៉ាក់សាំង AstraZeneca ។

ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន
ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន

លោកបន្ថែមថា អាមេរិកគឺជាឃ្លាំងនៃលទ្ធិប្រជាធិបតេយ្យ ដូចនៅក្នុងសង្គ្រាមលោកលើកទី២អញ្ចឹង ហើយនៅក្នុងការ​ប្រយុទ្ធ​នឹង​វីរុសកូវីដ-១៩ អាមេរិកនឹងក្លាយជាឃ្លាំងវ៉ាក់សាំង ដ្បិតគ្មានប្រទេសណាផ្សេងទៀតនឹងបញ្ជូន​វ៉ាក់សាំង​ទៅបរទេស​ច្រើនជាងសហរដ្ឋអាមេរិកឡើយ ។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិត ថាតើប្រទេសណា នឹងទទួលបានវ៉ាក់សាំងទាំងនេះទេ ប៉ុន្តែ
 រហូតមកដល់ពេលនេះ អាមេរិកបានបញ្ជូនវ៉ាក់សាំង AstraZeneca ចំនួនពីរបីលានដូសទៅហើយ ទៅឱ្យ​កាណាដា ​និងម៉ិកស៊ិក៕ 

ប្រភពCNN

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T