កីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno បានផ្លាស់ទៅកាន់ក្លិប New York City FC ជាផ្លូវការហើយ

//s9.kh1.co/e6/e6eec0edf19ab8a30aabc4ebc4ba28ddd3f654c3.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្លិប New York City FC បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno ពីក្លិប Vasco da Gama

ប្រេស៊ីល៖ ក្លិប New York City FC បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno ពីក្លិប Vasco da Gama នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាមេរិកខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារសារព័ត៌មាន Globo Esporte បាននិយាយកាលពីថ្ងៃច័ន្ទថាខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងញូវយ៉ក ហើយត្រូវបានគេរំពឹងថានឹងចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ បន្ទាប់ពីបានធ្វើការពិនិត្យសុខភាព។

  កីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno
  កីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno

ទីភ្នាក់ងារសារព័ត៌មានដដែលបានបន្ថែមទៀតថាកិច្ចព្រមព្រៀងនេះអាចមានតម្លៃរហូតដល់ ១២ លានដុល្លារអាមេរិក រួមទាំងប្រាក់រង្វាន់ដោយផ្អែកលើការអនុវត្តលើទីលានផងដែរ។

កីឡាករ Magno ដែលបានតំណាងឱ្យប្រទេសប្រេស៊ីលក្នុងកម្រិតយុវជនកន្លងមក បានបង្ហាញខ្លួនក្នុងក្រុម​ជម្រើសដំបូងសម្រាប់ក្លិប Vasco da​ Gama ចំនួន ៦១ លើក និងបានស៊ុតបាល់បញ្ចូលទីចំនួន ៥ គ្រាប់ចាប់តាំងពីបានបង្ហាញខ្លួនជាជម្រើសដំបូងក្នុងក្រុមនៅក្នុងឆ្នាំ ២០១៩​ ។

  កីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno
  កីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno

កីឡាកររូបនេះគឺជាជនជាតិប្រេស៊ីលទី ២ ដែលបានចូលរួមជាមួយក្លិប New York City FC ក្នុងរយៈពេលត្រឹមតែពីរខែបន្ទាប់ពីការមកដល់របស់កីឡាករ Thiago Andrade មកពីក្លិប Bahia កាលពីដើមខែមេសា។

ក្លិប New York City FC ដែលជាសាខានៃក្លិបយក្សអង់គ្លេស Manchester City នៅលីគកំពូលអង់គ្លេស បច្ចុប្បន្នកំពុងឈរនៅលេខ ៣ ក្នុងតារាងចំណាត់ថ្នាក់ MLS Eastern Conference ដែលមាន ៣ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង New England ៕

  កីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno
  កីឡាករឈុតយុវជនរបស់ប្រេស៊ីល Talles Magno
  តារាងចំណាត់ថ្នាក់ MLS Eastern Conference ឆ្នាំ ២០២១
  តារាងចំណាត់ថ្នាក់ MLS Eastern Conference ឆ្នាំ ២០២១

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T