ក្លិបពីរនៅ Premier League ដែលស័ក្តិសមបំផុតសម្រាប់ការបង្ហាញសមត្ថភាពរបស់ Harry Kane

//s9.kh1.co/6f/6f8f90bf1abd4300cb9b4ca095fc6d7932d03a3a.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្លិបពីរនេះស័ក្តិសមបំផុតសម្រាប់ Harry Kane

បរទេស៖ ដូចដែលប្រិយបានជ្រាបរួចមកហើយថា​តារាប្រយុទ្ធឆ្នើមរបស់ Spur គឺកីឡាករ Harry Kane កំពុងមានដំណឹងថានឹងធ្វើការចាកចេញពីក្លឹបរបស់ខ្លួនបន្ទាប់ពីមានខកចិត្តម្ដងហើយម្ដងទៀតក្នុងការប្រជែងពានទាំងក្របខណ្ឌក្នុងស្រុក និង​UCL។ ហើយថ្មីៗនេះមានរឿងចម្រូងសម្រាសជាខ្លាំងពាក្យព័ន្ធនឹងគេ ដែលត្រូវបានសារព័ត៌មាន Sky Sport និង​ Mirror Sport បានចុះផ្សាយថាគេបានសុំក្លឹបដើម្បីដើរចេញទៅចូលរួមក្លឹបមួយចំនួនទាំងក្របខណ្ឌ La Liga និង​ Premier League ក្នុងតម្លៃណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្ងៃនេះសារព័ត៌មាន Khmerload និងធ្វើការវិភាគចំពោះបេក្ខភាពក្លិបចំនួនពីរដែលស័ក្តិសមបំផុតសម្រាប់ Harry Kane ដើម្បីបង្ហាញទេពកោសល្យរបស់គេដែលរួមមាន៖

១. ក្លិបតោខៀវ Chelsea
Harry Kane
Harry Kane

ដូចដែលយើងបានជ្រាបហើយថាក្លឹប Chelsea កំពុងជួបបញ្ហាខ្វះខ្សែប្រយុទ្ធ ដោយសារតែ Timo Werner មិនទាន់បានបង្ហាញទម្រង់លេងដ៏សាកសមណាមួយសម្រាប់តោខៀវនៅឡើយ ជាហេតុធ្វើឱ្យក្លឹបត្រូវរកអ្នកណាម្នាក់មកជំនួសកន្លែងនេះដើម្បីពង្រឹងតំបន់ឱ្យមានសក្ដានុពលឡើងវិញបន្ទាប់ពីបាត់បង់ Hazard ទៅ Real Madrid បើទោះបីជាមានព័ត៌មានថាពួកគេចង់នាំយក Haaland ឬ​ Lukaku មកវិញក៏ដោយ។ ប៉ុន្តែជាឱកាសល្អនេះ Harry Kane ត្រូវបានគេចុះផ្សាយថាចង់ចាកចេញពិក្លឹបរបស់គាត់។ កត្តានេះហើយ Harry Kane ពិតជាបេក្ខភាពដ៏សាកសមបំផុតសម្រាប់តំណែងនេះ ជាមួយទេពកោសល្យដ៏ល្អរបស់គេ។

២. ក្លិបមេឃខៀវ Manchester City
Harry Kane
Harry Kane

បើទោះបីជាស្ថិតក្រោមការដឹកនាំដ៏ល្អរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញគឹលោក Pep Guadiola យើងឃើញថាទម្រង់លេងរបស់ Man City ពិតជាមានលេចធ្លោរមែនទែន។ ប៉ុន្តែពួកគេក៏នឹងបាត់បង់ Kun Arguero ទៅ Barcelona នៅពេលខាងមុខនេះ ហើយបើទោះបីជាមាន Ferran Torres ក៏ដោយ តែដោយសារគេនៅក្មេងមិនទាន់មានភាពស៊ាំជាមួយក្រុមទាំងមូលនៅឡើយទេ ជាហេតុធ្វើឱ្យពួកគេត្រូវស្វែងរកអ្នកថ្មីមកជំនួសផងដែរ។ ហើយក៏បានដឹងដែរថា Man City បើមានខ្សែប្រយុទ្ធម្នាក់ទៀតដូច Harry Kane មកចូលនោះមើលទៅប្រហែលជាគ្មានអីពិបាកក្នុងការយកពាន UCL និង​ Premier League នោះដែរ​ ព្រោះពួកគេមានកីឡាករល្អជាច្រើននៅរួមទ្រនំ។ ម្យ៉ាងទៀតអាចមានការចាប់ដៃរវាង Kane Torres ក៏ជាកត្តាមួយជម្រុញឱ្យ Man City អាចនឹងគិតដល់ចំណុចនេះ។

លើសពីនេះ Kane ក៏ជាបេក្ខដែលក្លឹបជាច្រើនចង់បានទៅចូលរួមដែលរួមមានដូចជា៖​ Real Madrid, Man Utd, និង PSG ផងដែរ៕

CHHUON SRI
SANN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T