Harry Kane បានសំុ Tottenham Hotspur ចាកចេញនៅរដូចក្ដៅនេះហើយ

//s9.kh1.co/db/db3deb0cc871a395dd25308ea63b60cc8694993b.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane បានប្រាប់ Tottenham ថាគាត់ចង់ចាកចេញពីក្លឹប

អង់គ្លេស៖ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane បានប្រាប់ Tottenham ថាគាត់ចង់ចាកចេញពីក្លឹបនៅរដូវក្តៅ។​ ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបានរកគ្រាប់បាលជាង ២០០ គ្រាប់សម្រាប់ក្រុមមាន់ខ្នាយមាសប៉ុន្តែមិនមានឈ្នះពានរង្វាន់ណាមួយឡើយសម្រាប់ផ្ទាល់ខ្លួននិងក្លឹប ម្យា៉ងវិញទៀត Tottenham កំពុងបាត់ឱកាសឆ្ពោះទៅ Champions League នៅរដូវកាលក្រោយ ហើយវាក៏ជាមូលហេតុមួយដែលធ្វើឲ្យ Kane ចង់ចាកចេញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Harry Kane
Harry Kane

ជាក់ស្ដែងមានក្លឹបនៅតំបន់អឺរ៉ុបជាច្រើនដែលចង់បាន Harry Kane ទៅចូលរួម ក្លឹបទាំងនោះរួមមាន Chelsea, Manchester City, Manchester United និង​ PSG ។ យ៉ាងណាក្ដី Tottenham Hotspur ក៏បានត្រៀមរកខ្សែប្រយុទ្ធថ្មីផងដែរសំរាប់ដំណែងជំនួសរបស់ Harry Kane ហើយពួកគេទាំងនោះមានដូចជា Patrick Bamford(Leed United), Ivan Toney(Brentford), Danny Ings(Southampton), Patson Daka(RB Salzburg) និង Andrea Belotti(Torino)។

Harry Kane & Erik Lamela
Harry Kane & Erik Lamela

គួររំលឹកផងដែរថា​ Harry Kane កំពុងឈរនៅលេខ២ ក្នុងតារាងអ្នករកគ្រាប់ច្រើនជានគេនៅ EPL ដោយរកបាន២២គ្រាប់៕

Harry Kane
Harry Kane
Harry Kane
Harry Kane

ប្រភព៖ All Football

HEM CHANNARITH
Libra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T