រដូវកាលនេះត្រូវបានបញ្ចប់សម្រាប់កីឡាករ Toni Kroos បន្ទាប់ពីធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

//s9.kh1.co/c6/c69201c71bfc5a549dd47ef57e93acde498c9779.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លិប Real Madrid នឹងអវត្តមានខ្សែបម្រើសញ្ជាតិអាឡឺម៉ង់កីឡាករ Toni Kroos សម្រាប់ការប្រកួតចុងក្រោយនៃរដូវកាលនេះ បន្ទាប់ពីក្លិបបានបញ្ជាក់កាលពីថ្ងៃច័ន្ទថាកីឡាកររូបនេះបានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺកូវីដ-១៩

ម៉ាឌ្រីដ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែឧសភា ក្លិប Real Madrid នឹងអវត្តមានខ្សែបម្រើសញ្ជាតិអាឡឺម៉ង់កីឡាករ Toni Kroos សម្រាប់ការប្រកួតចុងក្រោយនៃរដូវកាលនេះ បន្ទាប់ពីក្លិបបានបញ្ជាក់កាលពីថ្ងៃច័ន្ទថាកីឡាកររូបនេះបានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ក្លិប Real Madrid ត្រូវប៉ះជាមួយក្លិប Villarreal នៅថ្ងៃទី ២២ ឧសភា
  ក្លិប Real Madrid ត្រូវប៉ះជាមួយក្លិប Villarreal នៅថ្ងៃទី ២២ ឧសភា

កីឡាករ Kroos ត្រូវបានដាក់អោយនៅដាច់ដោយឡែកនៅផ្ទះចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកម្នាក់បានធ្វើតេស្ត៍វិជ្ជមានចំពោះជំងឺកូវីដ-១៩ ហើយកីឡាកររូបនេះបានខកខានការប្រគួតដែលក្លិប Real Madrid បានយកឈ្នះកាលថ្ងៃអាទិត្យមុន ១-០ នៅឯក្លិប Athletic Club Bilbao ហើយឥឡូវនេះរូបគេក៏នឹងត្រូវអង្គុយក្រៅទីលានប្រគួតនៅថ្ងៃសៅរ៍សប្ដាហ៍នេះជាមួយក្លិប Villarreal ផងដែរ។

ក្លិប Real Madrid ចាំបាច់ត្រូវផ្តួលក្លិប Villarreal ហើយសង្ឃឹមថាក្លិប Atletico Madrid ខកខានមិនបានឈ្នះក្នុងជំនួបការប្រគួតរបស់ពួកគេនៅឯទឹកដីក្លិប Valladolid នៅក្នុងការប្រកួតដែលនឹងត្រូវលេងក្នុងពេលតែមួយដើម្បីគ្រងតំណែងជាម្ចាស់ជើងឯក La Liga រដូវកាលនេះ។

  ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់កីឡាករ Toni Kroos
  ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់កីឡាករ Toni Kroos

កីឡាករ Kroos ដែលថ្មីៗនេះទើបតែខ្ចីជើងពីក្លិប Eintracht Frankfurt របស់ប្រទេសអាល្លឺម៉ង់បានក្លាយជាសមាជិកទី ៩ នៃក្រុមជម្រើសដំបូងនៃក្លិប Real Madrid ដែលបានធ្វើតេស្ត៍វិជ្ជមានសម្រាប់ជំងឺ-១៩ នៅរដូវកាលនេះ បន្ទាប់ពីកីឡាករ Eder Militao, Casemiro, Nacho Fernandez, Raphael Varane, Sergio Ramos, Fede Valverde និងកីឡាករ Luka Jovic

គ្រូបង្វឹករបស់ក្លិប Real Madrid លោក Zinedine Zidane និងប្រធានក្លឹបលោក Florentino Perez ក៏បានឆ្លងជំងឺនេះផងដែរក្នុងអំឡុងពេលនៃយុទ្ធនាការប្រគួតក្នុងរដូវកាលនេះ។

Kroos គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុម Real Madrid នៅរដូវកាលនេះដោយរូបគេលេងបាន ៣,១៩៤ នាទីក្នុង ៤២ ប្រកួតនៅក្នុងការប្រកួតទាំងអស់រកបាន ៣ គ្រាប់និងចែកបាល់បាន ១២ គ្រាប់៕

  ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់កីឡាករ Toni Kroos
  ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់កីឡាករ Toni Kroos

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T