អបអរសាទរ! ទីបំផុតក្លិប Santos Laguna បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Liga MX ហើយ

//s9.kh1.co/e3/e395400e0a3e1623e22ce9abc006db0ad955f80d.jpg
កីទ្បា

 ១៨-ឧសភា-២០២១ ៨ព្រឹក · ៤ ឆ្នាំមុន

កីឡាករបម្រុង Ronaldo Prieto រកបានគ្រាប់បាល់នៅនាទីទី ៩១ ដើម្បីជួយឲ្យក្លិប Santos Laguna ដណ្តើមបានកៅអីមួយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX កាលពីថ្ងៃអាទិត្យដោយលទ្ធផលស្មើ ១-១ នៅឯទឹកដីក្លិប Monterrey

ម៉ិចស៊ីកូ៖ កីឡាករបម្រុង Ronaldo Prieto រកបានគ្រាប់បាល់នៅនាទីទី ៩១ ដើម្បីជួយឲ្យក្លិប Santos Laguna ដណ្តើមបានកៅអីមួយឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX កាលពីថ្ងៃអាទិត្យដោយលទ្ធផលស្មើ ១-១ នៅឯទឹកដីក្លិប Monterrey

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX 
  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX 

កីឡាករ Prieto ដែលបានជំនួសកីឡាករ Ayrton Preciado នៅនាទីទី ៨៤ បានអូសបាល់ពីចម្ងាយដើម្បីស៊ុតបំប៉ោងសំណាញ់ទីបន្ទាប់ពីបាល់បានផ្លាតនៅជ្រុងម្ខាងនៃតារាង។

ក្លិប Santos Laguna បានឈ្នះ ៣-២ សរុបទាំង ២ ជើងក្រោយយកឈ្នះ ២-១ ក្នុងផ្ទះនៅជើងទី ១ កាលពីសប្ដាហ៍មុន។

  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX 
  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX 

នៅក្នុងការប្រកួតមួយផ្សេងទៀតកាលថ្ងៃអាទិត្យ ក្លិប America ត្រូវបានជម្រុះចោលបើទោះបីជាឈ្នះក្នុងផ្ទះក្លិប Pachuca ក្នុងលទ្ធផល ៤-២ ក៏ដោយ។ នេះក៏ដោយសារច្បាប់នៃការរកគ្រាប់បាល់ក្រៅដីចុងក្រោយនៃជើងទី ១ ដែលក្លិប Pachuca បានយកឈ្នះលើលើក្លិប America ក្នុងលទ្ធ ៣-១ ។

កាលពីថ្ងៃសៅរ៍ក្លិប Puebla និងក្លិប Cruz Azul ក៏បានឈានដល់វគ្គ ៤ ក្រុមចុងក្រោយផងដែរក្រោយពីទទួលបានជ័យជំនះនៅជើងទី ២ លើក្លិប Atlas និងក្លិប Toluca រៀងៗខ្លួន៕

Santos Laguna Vs Puebla វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX
Santos Laguna Vs Puebla វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Liga MX

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T