ស្ងាត់ៗ! តារាជួរមុខរបស់ Man UTD រូបនេះ ខិតជិតនឹងឈានដល់កិច្ចព្រមព្រៀងជាមួយ PSG ហើយ

//s9.kh1.co/95/952ab4f0e1acbd4313031d0afb564c02774cfa59.jpg
កីទ្បា

 ១៧-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើ Pogba នឹងផ្ទេរទៅលេងនៅ PSG

អង់គ្លេស៖ ខ្សែបម្រើ Paul Pogba ត្រូវបានគេរាយការណ៍ថាកាន់តែកៀកក្នុងការព្រមព្រៀងជាមួយក្លិបសេដ្ឋីបារាំង Paris Saint-Germain ដើម្បីផ្ទេរទៅទឹកដី Parcs des Princes ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

កីឡាករសញ្ជាតិបារាំងរូបនេះទំនងជាចង់ចាកចេញពីទឹកដី Old Trafford ដោយសារតែមិនសូវសប្បាយចិត្តដោយកន្លងមកភ្នាក់ងាររបស់គេគឺលោក Mino Raiola បាននិយាយថា Pogba ចង់ផ្លាស់ទៅទ្រនំថ្មីផងដែរ តែឥលូវនេះគេអាចនឹងផ្ទេរទៅ PSG ដោយសារព័ត៌មាន Don Balon បង្ហើបថាគេកំពុងពិភាក្សាជាមួយក្លិប PSG ទាក់ទងនឹងដំណើរការផ្ទេរ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

PSG អាចនឹងគ្មានបញ្ហាក្នុងការផ្ដល់ប្រាក់ឈ្នួលមហាសាលដល់ Paul Pogba ប៉ុន្តែក្លិបអាចនឹងបាត់បង់តារាឆ្នើម Kylian Mbappe ដែលមកទល់ពេលនេះហើយ គេមិនទាន់បានបន្តកុងត្រាជាមួយក្លិបឡើយ។

ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើ Paul Pogba ធ្លាប់លេងឲ្យឈុតធំរបស់ Manchester United ពីរដងគឺ លើកទីមួយនៅឆ្នាំ២០១១ តែនៅឆ្នាំ២០១២ គេក៏ចាកចេញទៅលេងនៅ Juventus រហូតដល់ឆ្នាំ២០១៦ ទើបកីឡាករវ័យ២៨ឆ្នាំរូបនេះមកលេងឲ្យ Man UTD រហូតទល់បច្ចុប្បន្ន៕

ខ្សែបម្រើ Paul Pogba កាលលេងនៅ Juventus
ខ្សែបម្រើ Paul Pogba កាលលេងនៅ Juventus

ប្រភពcaughtoffside

Join us📲 : https://t.me/keylatop  ដើម្បីទស្សនាវីដេអូហាយឡាយ EPL កម្រិតច្បាស់ និងព័ត៌មានកីឡាសម្បូរបែប

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T