បរទេស៖ លោកអ្នកប្រាកដជាដឹងហើយថា G.I. Joe គឺជាខ្សែភាពយន្តមួយពេញនិយមខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក្រៅពីខ្សែភាពយន្តរឿង Superhero របស់ Marvel និង DC ដែលវាគឺជាប្រភេទរឿងបែប Sequel ដ៏អស្ចារ្យមួយ ដែលចេញដំបូងតាំងពីឆ្នាំ ២០០៩ មកម្ល៉េះជាមួយវត្តមានតារាសម្ដែងល្បីៗជាច្រើនប៉ុន្តែឆ្នាំនេះយើងនឹងឃើញយីហោនៃ G.I.Joe នេះម្ដងទៀតគឺខ្សែភាពយន្ត Snake Eyes ដែលមានវត្តមានតារាសញ្ជាតិម៉ាលេស៊ីកាត់អងគ្លេសលោក Henry Golding ក្នុងនាមជា Snake Eyes ជាមួយនឹងលោក Andrew Koji ជា Storm Shadow។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស


យ៉ាងណាមិញថ្មីៗនេះនារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះខ្សែភាពយន្តយីហោ G.I.Joe រឿង Snake Eyes ដែលស្ថិតក្រោមការផលិតរបស់ផលិកកម្មយក្ស Paramount Studio បានបញ្ចេញវីដេអូខ្លីនៃខ្សែភាពយន្តខាងលើនេះហើយជាមួយនឹងទិដ្ថភាពដ៏អស្ចារ្យជាមួយនឹងការប្រយុទ្ធដ៏សាហាវអស្ចារ្យរវាងនិនចានិងការបាញ់ប្រហារផងដែរ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖