​លោក Simeone ពេញចិត្តនឹង Suarez ​កាន់តែខ្លាំង ហើយ​ចោទ​ជាសំណួរ​ថា «តើមាននរណាល្អជាង Luis Suarez​?​​»

//s9.kh1.co/13/1346238c45fe831b55728c635171608dd05eb785.jpeg
កីទ្បា

 ១៧-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​គ្រូបង្វឹក Atletico Madrid លោក Diego Simeone បាននិយាយថា លោកមានអំណរគុណដែល​បាល់​បាន​ធ្លាក់​ទៅលើ Luis Suarez

អេស្ប៉ាញ៖ គ្រូបង្វឹក Atletico Madrid លោក Diego Simeone បាននិយាយថា លោកមានអំណរគុណដែល​បាល់​បាន​ធ្លាក់​ទៅលើ Luis Suarez បន្ទាប់ពីកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានរកគ្រាប់បាល់នាទី ៨៨ ក្នុង​ជ័យជម្នះ ២-១ លើ Osasuna កាលពីថ្ងៃអាទិត្យ ដែលនឹងអាចជួយក្រុមរបស់លោកអោយឈ្នះពានរង្វាន់ LaLiga ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Suarez ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅរដូវកាលនេះ មិនបានរកគ្រាប់បាល់បញ្ចូលទីក្នុង​ការប្រកួត​​ក្រៅដីចំនួន ៥ លើករបស់គេនិងបានខ្ជះខ្ជាយនូវឱកាសយ៉ាងច្រើននៅក្នុងការប្រកួតបាល់ប៉េណាល់ទីនៃ​រដូវកាលនេះ។

Diego Simeone
Diego Simeone

លោក Simeone បានប្រាប់អ្នកយកព័ត៌មានថា Suarez មានបទពិសោធន៍ច្រើនណាស់ ហើយតើនរណា​ល្អជាង​គាត់​ក្នុងការដោះស្រាយការប្រកួតបែបនេះ នៅពេលដូចជាកំពុងរអិលចេញពីយើង។

Suarez បាននិយាយថាគាត់មិនរំពឹងថាការប្រកួតនេះពិតជាលំបាកខ្លាំងបែបនេះទេ។ គាត់បាននិយាយថា មនុស្ស​គ្រប់គ្នាប្រាប់អ្នកថាការរងទុក្ខ គឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់ Atletico ប៉ុន្តែខ្ញុំមិនបានគិតថាយើងនឹងរង​ទុក្ខ​ច្រើន​​នោះទេ ។

Luis Suarez 
Luis Suarez 

ប៉ុន្តែនោះគឺជាអ្វីដែលក្រុមនេះនិយាយអំពីការខិតខំប្រឹងប្រែង និងការលះបង់របស់មនុស្សជាច្រើនកំពុងធ្វើការយ៉ាង​ខ្លាំង ដើម្បីធានាថាក្លិបសម្រេចបាននូវគោលបំណងរបស់ខ្លួន ។ ឥឡូវនេះយើងត្រូវសម្រាកនិងត្រៀម​សម្រាប់ការ​ប្រកួត​​បន្ទាប់៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T